កូរ៉េខាងត្បូង ៖ នេះជាលើកទី៤ ហើយ ដែលតារាស្រីប្រុសមួយគូនេះ ត្រូវអ្នកគាំទ្រចាប់បានថា មានទំនាក់ទំនងជ្រាលជ្រៅនឹងគ្នា លើសពីមិត្តរួមអាជីព។ ប៉ុន្តែអ្នកទាំងពីរ បែបជាមិនបង្ហាញការបកស្រាយអ្វីសោះឡើយ សូម្បីតែបន្តិច។

ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកគាំទ្របានប្រទះឃើញ វីដេអូខ្លីមួយ ដែលថតដោយ G Dragon និងតារាស្រីល្បីឈ្មោះ Lee Joo Yeon អតីតសមាជិកក្រុម After School ដោយនាងបានបង្ហោះ វីដេអូនោះដោយផ្ទាល់ នៅលើគណនី Instagram ប៉ុន្តែក្រោយមក នាងក៏លុបវាចេញវិញភ្លាមៗ។

ក្រុមអ្នកគាំទ្របានបន្តថា តារាស្រីប្រុសទាំង ២នាក់នេះ ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងជាមួយគ្នា ជាយូរណាស់មកហើយ ប៉ុន្តែផលិតកម្ម YG Entertainment នៅតែបន្តរក្សាភាពស្ងប់ស្ងាត់ ដោយមិនបញ្ចេញអ្វីទាល់តែសោះ។

គួរបញ្ជាក់ផងដែរថា មុននេះបន្តិច ភ្នាក់ងារគ្រប់គ្រងរបស់ Lee Joo Yeon ស្រាប់តែបានចេញសេចក្ដីថ្លែងការណ៍មួយថា នេះជារឿងជីវិតផ្ទាល់ខ្លួនរបស់តារា ដែលក្រុមការងារដូចជាពួកគេ ពិបាកនឹងធ្វើការពន្យល់ ដូច្នេះហើយ ពួកគេសុំឲ្យក្រុមអ្នកគាំទ្រ យោគយល់ចំពោះបញ្ហានេះ។

រហូតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ ច្បាស់លាស់ណាមួយ ដែលអាចបញ្ជាក់ពី បញ្ហានេះនៅឡើយទេ។ យ៉ាងណាមិញ អ្នកគាំទ្រសង្ឃឹមថា ម្ចាស់ខ្លួនទាំងពីរ នឹងចេញមុខបកស្រាយ ពាក្យចចាមអារ៉ាមនេះ ក្នុងពេលឆាប់ៗ ដើម្បីឲ្យអ្នកគាំទ្រអស់ចម្ងល់៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព G Dragon
រូបភាព G Dragon
រូបភាព Lee Joo Yeon
រូបភាព Lee Joo Yeon
រូបភាព Lee Joo Yeon
រូបភាព Lee Joo Yeon និង G Dragon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]