ភ្នំពេញ៖ ជឿជាក់ថា ប្រាកដជាមានអ្នកគាំទ្រជាច្រើននាក់បានស្គាល់ច្បាស់រួចមកហើយនូវហាងលក់នំខេកដ៏ល្បីឈ្មោះ ដែលមានឈ្មោះថា «Lady H»។ ដោយហាងលក់នំខេកមួយនេះ បានចាប់ផ្តើមបើកដំណើរការអស់រយៈពេលជាង ២ ឆ្នាំកន្លងមកហើយ ក្រោមការគាំទ្រ និងការទទួលស្គាល់យ៉ាងខ្លាំងពីអតិថិជនក្មេងចាស់ប្រុសស្រី ព្រមទាំងពីក្រុមហ៊ុន ក៏ដូចជាស្ថាប័នធំៗមួយចំនួនជាច្រើនទៀតផង។ នេះក៏ព្រោះតែ «Lady H Bakery» មានលក់នំខេកដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត និងការរចនាម៉ូតដ៏ប្លែកៗ ទាន់សម័យ និងអស្ចារ្យពោរពេញទៅដោយភាពឆ្នៃប្រឌិតខ្ពស់។  

បន្ទាប់ពីទទួលបាននូវជោគជ័យយ៉ាងខ្លាំងបែបនេះ «Lady H» ក៏បានស្របតាមសំណូមពររបស់អតិថិជន ដែលចង់ឱ្យខ្លួនមានហាងផ្កាស្រស់មួយទៀតនោះ ម្ចាស់ហាងវ័យក្មេងស្រស់ស្អាតកញ្ញា លឹម គួយហួយ ក៏បានសម្រេចចិត្តប្តូរទីតាំងថ្មី និងបានពង្រីកបន្ថែមនូវហាងផ្កាស្រស់ «Lady H Florist» ថ្មីមួយទៀត ដើម្បីបំពេញតម្រូវការ និងសំណូមពរពីអតិថិជនជាច្រើនផងដែរ។ ហើយពិធីសម្ពោធទីតាំងថ្មីនេះក៏បានប្រព្រឹត្តធ្វើឡើងជាផ្លូវការ កាលពីថ្ងៃទី ២៩ ខែឧសភាកន្លងទៅនេះ។

ទីតាំងថ្មីរបស់ហាងនំខេក និងផ្កាស្រស់ ឡេឌី អេច (Lady H)

ក្នុងនោះដែរ ម្ចាស់ហាងកញ្ញា លឹម គួយហួយ បានបញ្ជាក់ថា ទីតាំងថ្មីនេះមានភាពធំទូលាយជាងមុន និងមានទាំងហាងនំខេក និងហាងផ្កាស្រស់ នៅជាប់គ្នាតែម្តង គឺវាពិតជាផ្តល់ភាពងាយស្រួលខ្លាំងជាងមុនដល់អតិថិជនទាំងឡាយ ដែលបំណងចង់រៀបចំកម្មវិធីជប់លៀង សម្ពោធហាងថ្មី ឬខួបកំណើតជាដើម អតិថិជនទាំងអស់អាចធ្វើការកុម្ម៉ង់ទាំងផ្កាស្រស់ និងនំខួបកំណើតព្រមជាមួយគ្នាតែម្តង។ ហាងនំ «Lady H Bakery» និងហាងផ្កាស្រស់ «Lady H Florist» មានតម្លៃសមរម្យ មាននំរសជាតិឈ្ងុយឆ្ងាញ់ជាមួយនឹងការតុបតែងច្នៃម៉ូតពិសេសៗ ព្រមទាំងប្រកបទៅដោយអនាម័យខ្ពស់ និងសេវាកម្ម គឺធានាមិនឱ្យអតិថិជនខកបំណងទ្បើយ។

កញ្ញាក៏បានបន្តទៀតថា ភាពជោគជ័យដ៏ធំមួយនេះ មិនត្រឹមតែបានមកពីការខំប្រឹងប្រែងតស៊ូ និងការស្រលាញ់ពេញចិត្តនោះទេ តែក៏បានមួយភាគធំមកពីការស្រលាញ់ពេញចិត្ត និងការជឿជាក់គាំទ្រពីសំណាក់អតិថិជនជាទីស្រលាញ់ទាំងអស់គ្នាផងដែរ។ ហេតុដូច្នេះហើយបានជាកញ្ញា លឹម គួយហួយ បានខិតខំប្រឹងប្រែងស្វែងរកអ្វីដែលថ្មីៗបន្ថែម ដើម្បីបំពេញតម្រូវការបងប្អូនជាអតិថិជនបន្ថែមទៀត។

កាន់តែពិសេសជាងនេះទៅទៀត ដើម្បីអបអរសាទរការបើកដំណើរការជាផ្លូវការ ហាងផ្កា «Lady H Florist» ក៏មានការបញ្ចុះតម្លៃជូនគ្រប់អតិថិជនទាំងអស់ចំនួន ២០% សម្រាប់ពេញមួយខែ មិថុនា នេះផងដែរ។ ចំណែក «Lady H Bakery» ក៏មានបញ្ចុះតម្លៃនំខេកពីតម្លៃ ៥ ដុល្លារ មកនៅសល់ត្រឹមតែតម្លៃ ៣.៥ ដុល្លារ ប៉ុណ្ណោះ ដែលមានរសជាតិជាច្រើនដូចជា រសជាតិតយដូង រសជាតិទុរេន រសជាតិវ៉ាន់នីទ្បា រសជាតិសូកូទ្បា ស្ត្ររប៊ឺរី និងប៊្លូប៊ឺរី ជាដើមផងដែរ។

ដូច្នេះរាល់អតិថិជនទាំងអស់អាចធ្វើការកុម្ម៉ង់ទាំងនំខេក និងផ្កាស្រស់ពីហាងយើងខ្ញុំ តាមរយៈ FB page: Lady H bakery ឬលេខទូរស័ព្ទទំនាក់ទំនង ០១៦ ៥១៦ ៥៥៥ និង Lady H Florist តាមរយៈលេខទូរស័ព្ទ ០១០ ៦៦៦ ៥៦១។ យើងខ្ញុំមានបុគ្គលិកដឹកជញ្ចូនដល់គេហដ្ឋានរបស់លោកអ្នកជាមួយនឹងសេវាកម្មរហ័សទាន់ចិត្ត៕

ពិធីសម្ពោធជាផ្លូវការរបស់ហាង ឡេឌី អេច (Lady H)
ពិធីសម្ពោធជាផ្លូវការរបស់ហាង ឡេឌី អេច (Lady H)
ពិធីសម្ពោធជាផ្លូវការរបស់ហាង ឡេឌី អេច (Lady H)
ពិធីសម្ពោធជាផ្លូវការរបស់ហាង ឡេឌី អេច (Lady H)
នំខេកនៅហាង ឡេឌី អេច (Lady H)
នំខេកនៅហាង ឡេឌី អេច (Lady H)
ផ្កាស្រស់នៅហាង ឡេឌី អេច (Lady H)
ផ្កាស្រស់នៅហាង ឡេឌី អេច (Lady H)
ផ្កាស្រស់នៅហាង ឡេឌី អេច (Lady H)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]