ចិន៖ ប្រាកដជាមានប្រិយមិត្តជាច្រើនបានជ្រាបច្បាស់រួចមកហើយពីប្អូន សាលិ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមនាពេលកន្លងមក ជាមួយនឹងសមត្ថភាព និយាយភាសាផ្សេង រហូតដល់ទៅជាង១៥ភាសា។

ជាមួយគ្នានេះផងដែរ កាលពីដើមខែឧសភា ឆ្នាំ២០១៩ កន្លងមកមានរឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលប្អូនប្រុស សាលិ ទទួលបានឱកាសចូលរៀននៅសាលាឯកជន Zhejiang Hailiang Foreign Language School ក្នុងខេត្ត Zhejiang ភាគខាងកើតនៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើឲ្យបណ្ដាអ្នកប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុក សម្ដែងអារម្មណ៍ត្រេកអរយ៉ាងខ្លាំង។

លើសពីនេះទៅទៀតនោះ គេសង្កេតឃើញថាប្អូនប្រុស សាលិ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សិស្សានុសិស្សនៅទីនោះ យ៉ាងខ្លាំងថែមទៀតផង។

ជាក់ស្ដែង កាលពីថ្មីៗនេះនៅលើប្រព័ន្ធផ្សាព្វផ្សាយរបស់ប្រទេស ចិន មួយមានឈ្មោះថា«China Plus» បានចុះផ្សាយពីសកម្មភាពសិក្សាជាច្រើនរបស់ ប្អូនប្រុស សាលិ អាចនិយាយបាន ១៥ភាសា ធ្វើឲ្យមានចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកអាន ។

បន្តែមលើសពីនេះទៅទៀតនោះ គេសង្កេតឃើញថា ក្មេងប្រុសដ៏មានសមត្ថភាព សាលិ រូបនេះទទួលបានការអប់រំពីសាលារៀន បានយ៉ាងល្អ សូម្បីតែអនុវត្តន៍ផ្ទាល់ សាលិ ពោរពេញទៅដោតស្នាមញញឹម អាចបញ្ជាក់បានថា ខ្លួន ទទួលបានភាពកក់ក្ដៅខ្លាំងអំឡុងពេលស្នាក់នៅទីនោះ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖

សាលិ
សាលិ
សាលិ
សាលិ
សាលិ
សាលិ
សាលិ
សាលិ
សាលិ
សាលិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]