ភ្នំពេញ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព និងសន្ទុះនៅក្នុងការគាំទ្រខ្លាំង អ្នកនាងសុគន្ធ និសា បច្ចុប្បន្នកាន់តែមានហាងឆេងខ្ពស់នៅក្នុងការងារសិល្បៈ ស្របពេលដែលវ័យកាន់តែច្រើន រីឯសុភមង្គលនៅក្នុងគ្រួសារក៏ផ្អែមល្ហែមខ្លាំងណាស់ដែរ។

យ៉ាងណាមិញ ទោះបីជានាងជាតារាល្បីយ៉ាងណាក្តី ក៏ប៉ុន្តែតារាស្រីរូបនេះតែងតែធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ស្រលាញ់ និងពេញចិត្តជាមួយនឹងអត្ថចរិតការរស់នៅបែបសាមញ្ញៗរបស់នាង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ក្រោយបានឃើញសកម្មភាពមួយ។

ដោយក្នុងនោះនាងបានធ្វើការបង្ហាញ សកម្មភាពនៅពេលទំនេរយ៉ាងសាមញ្ញ ជាមួយនឹងការធ្វើចំការ កាត់ស្មៅ ពោរពេញដោយក្តីសុខយ៉ាងខ្លាំង។ ជាពិសេសនោះគឺ នាងបានបង្ហើបសារមួយយ៉ាងដូច្នោះថា៖ «ជីវិតកូនអ្នកចំការតែប៉ុណ្ណេះឯង ជីវភាពសមរម្យ មិនមានអីហ៊ឺហាទេ តែឲ្យតែយើងចេះគ្រប់គ្រាន់គឺសុខហើយ តែបើគ្មានមហិចតាពេកក៏យើងមិនកើតដែរ ព្រោះមិនមានចិត្តប្រឹងរក ហាហាហា!»។

តាមរយៈសកម្មភាព និងសារដ៏មានន័យមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ថែមទាំងសរសើរដល់នាង ដែលទោះជាតារាល្បីបែបណា តែនៅក្រៅនាងបានប្រើប្រាស់ជីវិតយ៉ាងគួរឲ្យសរសើរយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា ប្រើប្រាស់ជីវិតដ៏សាមញ្ញ
សុគន្ធ និសា ប្រើប្រាស់ជីវិតដ៏សាមញ្ញ
សុគន្ធ និសា ប្រើប្រាស់ជីវិតដ៏សាមញ្ញ
សុគន្ធ និសា ប្រើប្រាស់ជីវិតដ៏សាមញ្ញ
សុគន្ធ និសា ប្រើប្រាស់ជីវិតដ៏សាមញ្ញ
សុគន្ធ និសា ប្រើប្រាស់ជីវិតដ៏សាមញ្ញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា