តាកែវ៖ បន្ទាប់ពីភាពជោគជ័យយ៉ាងធំសម្បើមនៃកម្មវិធីការប្រគំតន្ត្រីខ្នាតយក្ស ដើម្បីអបអរសាទរស្រាបៀរ GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection កាលពីសប្តាហ៍មុននៅក្នុងខេត្តព្រះសីហនុ ពេលនេះ GANZBERG បានធ្វើដំណើរមកដល់ខេត្តតាកែវហើយ។

សម្រាប់សប្តាហ៍ទី២ នៅក្នុងខេត្តតាកែវ នឹងមានការប្រគំតន្ត្រីខ្នាតយក្សចំនួន ២ ថ្ងៃជាប់ៗគ្នា ដោយថ្ងៃទី១ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ ដោយមានវត្តមានតារាល្បីៗដូចជា វង្ស តារារតនា នី រតនា ប៉ាចគីមមួយ Vid Cooler និង ម៉ង់ ចាន់កញ្ញា។ ឯថ្ងៃទី២ ប្រព្រឹត្តិឡើងនៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៩ ដោយជួបនឹងវត្តមានលោក ឆន សុវណ្ណរាជ ណុប ប៉ាយ៉ារិទ្ធ នីកូ ហ្សូណូ និង រ៉េត ស៊ូហ្សាណា ដែលកម្មវិធិទាំង២ថ្ងៃនេះ នឹងធ្វើឡើងនៅផ្សារបុរីរស្មី សង្កាត់រកាក្នុង ក្រុនដូនកែវ ខេត្តតាកែវ។

ព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្សដ៏ធំសម្បើម

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ការប្រគំតន្ត្រីអបអរដ៏ពិសេសនេះ នឹងធ្វើឡើងចំនួន ៧ ទីតាំង និង ៥ ទីរួមខេត្តធំៗ ដូចជា៖

- សម្រាប់ថ្ងៃទី ២៤ និង ២៥ ខែឧសភា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រះសីហនុ ឆ្នេរអូរឈើទាល
- សម្រាប់ថ្ងៃទី ៣១ ខែឧសភា និង ០១ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត តាកែវ
- សម្រាប់ថ្ងៃទី ០៨ និង ០៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រៃវែង
- សម្រាប់ថ្ងៃទី ១៤ និង ១៥ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ពោធិ៍សាត់
- សម្រាប់ថ្ងៃទី ២១ និង ២២ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- សម្រាប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅ ដឺ ព្រមៀ សេន ធ័រ សែនសុខ ភ្នំពេញ
- សម្រាប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅមុខសាលមហោស្រពកោះពេជ្រ ភ្នំពេញ។

សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕

ឆន សុវណ្ណរាជ
រ៉េត ស៊ូហ្សាណា
វង្ស តារារតនា
នីកូ
ហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]