ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ អ្នកច្នៃម៉ូតដ៏មានប្រជាប្រិយភាព រំដួលលិចទឹក តែងតែច្នៃម៉ូតសម្លៀកបំពាក់ជាច្រើន ដែលគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញបំផុត ជាមួយនឹងការធ្វើឡើងជារបស់ខ្មែរជាច្រើន។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ អ្នកច្នៃម៉ូតដ៏ពូកែរូបនេះបានធ្វើការបង្ហាញនូវឈុតមួយទៀត ធ្វើឲ្យបណ្តាអ្នកគាំទ្រ និងលេងហ្វេសប៊ុកជាច្រើនមានការពេញចិត្ត លេចនូវពាក្យសរសើរដល់គាត់គ្រប់គ្នាតែម្តង ដែលមានគំនិតក្នុងការច្នៃប្រឌិតខ្ពស់យ៉ាងដូច្នោះ។

ដោយក្នុងនោះគាត់ បានបញ្ចេញសា្នដៃឈុតរ៉ូបដ៏ស្អាតប្លែកភ្នែក ដែលយកស្រូវសុទ្ធសាធមកច្នៃឡើងវិញ យ៉ាងគួរឲ្យទាក់ទាញខ្លាំងតែម្តង ហើយក៏ជាអ្វីដែលលោកបានច្នៃឡើងជាមួយនឹងគំនិតស្រលាញ់នូវរបស់ធម្មជាតិ និងវប្បធម៌ខ្មែរ។

ក្រោយពីបានឃើញឈុតរ៉ូបដ៏ទាក់ទាញនេះដែល បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ព្រោះមើលទៅពិតជាប្លែក ដែលមិនធ្លាប់មានអ្នកណាធ្វើពីមុនមកនោះទេ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពរ៉ួបនេះដែល ក៏មានអ្នកគាំទ្រស៊ែរតៗគ្នាផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

រំដួលលិចទឹក
រំដួលលិចទឹក
រំដួលលិចទឹក ច្នៃរ៉ូបពីស្រូវ
រំដួលលិចទឹក ច្នៃរ៉ូបពីស្រូវ
រំដួលលិចទឹក ច្នៃរ៉ូបពីស្រូវ
រំដួលលិចទឹក ច្នៃរ៉ូបពីស្រូវ
រំដួលលិចទឹក ច្នៃរ៉ូបពីស្រូវ
រំដួលលិចទឹក ច្នៃរ៉ូបពីស្រូវ
រំដួលលិចទឹក ច្នៃរ៉ូបពីស្រូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រំដួល លិចទឹក