ភ្នំពេញ៖ មុននេះបន្តិច តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បានបញ្ចេញស្នាដៃថ្មីមួយបទទៀតហើយ ក្រោមចំណងជើងថា «រាប់អាន» ដែលបទថ្មីនេះ ទាំងសាច់ភ្លេង ទឹកដមសម្លេង និងអត្ថន័យ គឺបុកត្រូវអារម្មណ៍យុវវ័យមិនធម្មតា។ អ្នកចូលស្ដាប់បទនេះមិនតិចទេ លាន់មាត់សរសើរថាលោកគឺនៅតែជាតារាចម្រៀងដែលមានសមត្ថភាពពិបាកមើលរំលង។

បទចម្រៀងរបស់លោកក្រោមចំណងជើងថា «រាប់អាន» នេះ គឺជាស្នាដៃថ្មីរបស់លោក ម៉ា ច័ន្ទបញ្ញា ខណៈដែលលោកត្រូវបានគេកត់សម្គាល់ថា យូរៗទើបចេញមួយបទ តែមួយបទដែលលោកបង្ហោះឡើង គឺបុកត្រូវចិត្តមហាជន។ លោកនៅត្រូវគេចាត់ទុកថា ជាតារាចម្រៀងវ័យក្មេង ដែលមានសមត្ថភាពផលិតបទថ្មី ស្ដែងឡើងពីអារម្មណ៍របស់យុវវ័យ និងត្រូវបរិបទយុវវ័យ ទើបធ្វើឱ្យស្នាដៃ ដែលបញ្ចេញម្ដងៗ គឺភាគតិចដែលមិនបានជោគជ័យ។

លោក ម៉ា ច័ន្ទបញ្ញា ត្រូវបានគេឃើញបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលមួយបទ «រាប់អាន» របស់លោក ចេញភ្លាមទទួលបានការគាំទ្រភ្លែត ស្របគ្នាដែលលោកប្រកាសថានឹងនៅបន្តផលិតបទចម្រៀងថ្មីបម្រើអារម្មណ៍មហាជន បើទោះជាលោកមមាញឹកខុសពីមុន ដើម្បីរួមចំណែកលើកស្ទួយវិស័យចម្រៀងនិពន្ធថ្មីរបស់ខ្មែរដោយមិនទម្លាក់ជំហរ៕

ទស្សនាវីដេអូ និងរូបភាពខាងក្រោម៖ 

ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍
ម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា