កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ តារាចម្រៀងទោលប្រចាំផលិតកម្ម YG នាង Leehi បានបញ្ចេញអាល់ប៊ុមថ្មីរបស់ខ្លួន មានឈ្មោះថា “24C” ដែលទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗរបស់នាង បើទោះជានាងអាក់ខានមិនបានចេញបទចម្រៀងជាង ៣ ឆ្នាំក៏ដោយ។

យ៉ាងណាក្តី ស្របពេលជាមួយគ្នានេះដែរ ខណៈពេលដែល Leehi ធ្វើការ Comeback ជាមួយបទថ្មី វាគឺជាអំឡុងពេលដែលលោក Yang Hyunsuk ដែលជាម្ចាស់ផលិតកម្ម YG កំពុងមានបញ្ហាផ្ទៃក្នុង ដែលត្រូវប្រឈមមុខនឹងច្បាប់ក្នុងប្រទេស។ ក្នុងនោះដែរ Leehi ត្រូវបានអ្នកកាសែតជជីកសួរ អំពីអារម្មណ៍របស់នាង ចំពោះបញ្ហានេះ ដោយរូបនាងនិយាយថា៖ “ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ ថ្មីៗនេះផលិតកម្ម YG កំពុងតែជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាស់ច្រើន។ ក៏ប៉ុន្តែខ្ញុំគិតថា មានអ្នកគាំទ្រខ្ញុំជាច្រើន ដែលរង់ចាំបទថ្មីរបស់ខ្ញុំ ដូច្នេះហើយ រឿងរ៉ាវទាក់ទងជាមួយផលិតកម្ម ខ្ញុំគិតថាវា មិនប៉ះពាល់ដល់បទចម្រៀងខ្ញុំ ហើយខ្ញុំមិនមានការបារម្ភអ្វីច្រើនឡើយ”

ទោះជាយ៉ាងណាក្តី នាង Leehi ក៏បាននិយាយពីការអាក់ខាន មិនបានឡើងឆាកយូរឆ្នាំ ដែលជាហេតុធ្វើឲ្យនាងបារម្ភ និងភ័យខ្លាចក្នុងការឡើងឆាកច្រៀង នៅមុខមហាជនម្តងទៀតផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Yang Hyunsuk
Leehi
Leehi
Leehi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]