ភ្នំពេញ៖ ធ្លាប់តែឃើញរូបភាពវីដេអូ Reno 10X Hybrid Zoom របស់ OPPO ធ្វើការថតរូប Zoom តាមរយៈព័ត៌មានបែកធ្លាយនៅលើបណ្តាញសង្គម ប៉ុន្តែនៅពេលនេះ OPPO Reno 10X Hybrid Zoom បានបញ្ចេញបច្ចេកវិទ្យា Power Zoom របស់ខ្លួនដល់ទៅ 60X ហើយ មិនត្រឹមតែថត Zoom ចំពោះទីកន្លែងដែលមានទេសភាពស្រស់ស្អាតនៅតំបន់ល្បីៗជុំវិញពិភពលោកដូចជា តំបន់សមុទ្រ តំបន់ប្រាសាទបុរាណ តំបន់វាលខ្សាច់ និងព្រៃភ្នំប៉ុណ្ណោះទេ ថ្ងៃនេះ OPPO Reno 10X បានមកផ្តិតយករូបភាពក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាថែមទៀតផង។ 

តាមរយៈ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានបង្ហោះរូបភាពដែលបានថតអគារវឌ្ឍនៈឡើងកប់ស៊េរីតែម្តងហើយ នៅក្នុងរូបភាពដែលបានថតសាកល្បងដោយកាមេរ៉ាស្មាតហ្វូនស៊េរីថ្មី OPPO Reno 10X Hybrid Zoom នោះ ត្រូវបានបែងចែកជាបីចំណែកសំខាន់ៗ ក្នុងគោលបំណងដើម្បីបង្ហាញពីសមត្ថភាពបច្ចេកវិទ្យាថ្មី និងពិតប្រាកដរបស់ OPPO Reno 10X ដោយរូបទី១ បានថតដោយប្រើប្រាស់បច្ចេកវិទ្យា 1X Zoom ជាប្លង់ Long Shoot ក្នុងរយៈចំងាយឆ្ងាយ, រូបទី២បានថតដោយបច្ចេកវិទ្យា 10X Hybrid Zoom និងរូបទី៣ ថតដោយបច្ចេកវិទ្យា 60X Digital Zoom ឃើញឡើងច្បាស់នៃកំពូលជ្រុងម្ខាងទៀតនៃអាគារវឌ្ឍនៈដ៏ត្រដែតត្រដឹមក្នុងទីក្រុងភ្នំពេញ។ 

មុនដំបូងខ្ញុំគិតថា OPPO គ្រាន់តែប្រើវិធីសាស្រ្តបញ្ឆោតភ្នែកទេ មានឯណាលោកព្រះ OPPO លេងមែនទែនហើយ ព្រោះបច្ចេកវិទ្យា 60X របស់វាថតឡើងឡូយ និងច្បាស់ថែមទៀតផង។ តែប៉ុណ្ណេះអ្នកចូលចិត្តថតរូបទេសភាពបែបធម្មជាតិ និងថតរូបភាពឯកសារតូចឬធំក្តី គឺថា OPPO Reno 10X Zoom នឹង Zoom ជូនលោកអ្នកម៉ាកប់ពពកតែម្តង វាអាចជួយលោកអ្នកក្នុងការថតរូបភាពបានយ៉ាងច្បាស់ពេញចិត្ត និងអស់ក្តីបារម្ភពីបញ្ហានេះទៀតហើយ។

ម៉្យាងវិញទៀតគ្នាយើងអើយកុំភ្លេចខ្លួនឲ្យសោះណា៎ ហើយអ្នកដែលនៅឆ្ងាយគ្នាក្តីប្រយ័ត្នគេលួចប្រម៉ាញ់រូបភាពបែបកំប្លែងៗណា (ហាហាហា) ព្រោះមើលទៅបច្ចេកវិទ្យា 60X របស់ OPPO Reno 10X Zoom ចង់ខ្លាំងជាងកែវយិតធំៗទៅទៀត។ អ្វីដែលសំខាន់ជាងនេះទៅទៀត វីដេអូនេះវាហាក់ដូចជាចង់បង្ហាញតម្រុយថា OPPO Reno 10X Hybrid Zoom ដែលមានបង្កប់បច្ចេកវិទ្យា 60X នោះនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះហើយ៕

រូបភាពដែលថតដោយ OPPO Reno 10X Zoom
រូបភាពដែលថតដោយ OPPO Reno 10X Zoom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]