កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ Yoona ដែលជាតារាចម្រៀង ប្រចាំក្រុមតារាចម្រៀងK-pop «Girl Generation» បានប្រកាសពី ការចេញAlbum Solo ដើម្បីជូនជាចំណងដៃថ្មី ដល់ហ្វេនៗ បន្ទាប់ពីស្ងប់ស្ងាត់ ពីសិល្បៈ មួយរយៈរួចមក។

អ្វីដែលពិសេស តារាកូរ៉េមួយរូបនេះ បានបន្ថែមថា ក្នុងAlbum «A Walk to Remember» មានបទចម្រៀងចំនួន៥បទ ប៉ុន្តែនាងបាន បង្ហោះនូវចម្រៀង ជាផ្លូវការមួយបទ ដែលមានចំណងជើងថា«Summer Night»។

តាមរយៈវីដេអូ បទថ្មីរបស់Yoona «Summer Night»ទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់នាង ដែលបានទន្ទឹងរង់ចាំ ជាយូរមកហើយ។ លើសពីនេះ ក្នុងMV មួយបទនោះ Yoona មានអត្ថន័យរៀបរាប់ ពីដំណើរកម្សាន្តរបស់នាងនៅលើឆ្នេរសមុទ្រ នារដូវក្ដៅ អមដោយចង្វាក់ភ្លេងដ៏ពេញនិយម បែបR&B ទៀតនោះ​ធ្វើឲ្យត្រូវចិត្ត មិត្តយុវវ័យយ៉ាងខ្លាំង។

ម៉្យាងទៀត បើនិយាយពីសន្ទះុ នៃការគាំទ្របទថ្មីនេះ គឺមានការគាំទ្រខ្លាំង  ដោយចេញមិនទាន់ បានប៉ុន្មានម៉ោងផង មានអ្នកចូលមើលរហូតដល់ ១លាននាក់ជាង ព្រមទាំងបានឆាប យកបេះដូងរបស់ហ្វេនៗ ជាច្រើនតាមរយៈ សម្រស់ដ៏ស្រស់ស្អាត​ និងកាយវិការក្រមិចក្រមើម គួរឲ្យស្រលាញ់ របស់នាងផងដែរ៕

ចង់ជ្រាបច្បាស់ថា បទ«Summer Night» នេះ មានលក្ខណៈពិសេសបែបណា តាមដានទស្សនាវីដេអូខាងក្រោម៖

Yoona
yoona
ឈុតឆាកខ្លះៗនៃបទថ្មី«Summer Night»
Yoona
Yoona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]