ហុងកុង៖ ជារឿងមួយ ដែលមិននឹកស្មានដល់ថា​ ប្រពន្ធតារាសម្តែងនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ TVB ទើបមានកូននឹងគេ ក្រោយរៀបការ១០ឆ្នាំទៅហើយ។

ដោយយោងតាមប្រភពព័ត៌មាន បានដឹងឲ្យដឹងថា ប្រពន្ធលោក ពេលនេះ មានវ័យ៥២ឆ្នាំ សក់ស្កូវអស់ទៅហើយ ទើបតែពរពោះកូនដំបូង បន្ទាប់ពីសាងជីវិតគ្រួសារ អស់រយៈពេល១០ឆ្នាំ តែមិនមានឱកាសក្នុងការមានកូនទាល់តែសោះ។ ទើបតែនេះទេ ទើបអ្នកស្រី អាចសម្រេចក្តីបំណងឲ្យស្វាមីបាន។

ក្នុងនោះ តារាប្រុសរូបនេះ ក៏មានការព្រួយបារម្ភ ទៅលើសុខភាពរបស់ប្រពន្ធផងដែរ ដែលពេលនេះ អាយុក៏កាន់តែច្រើនផងដែរ មានហានិភ័យខ្ពស់បំផុត ជាងអ្នកមានអាយុតិច ហើយប្រហែលខែកក្កដា ប្រពន្ធលោក នឹងសម្រាលកូនហើយ។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ  អ្នកស្រី និយាយថា បើអ្នកស្រី មានឱកាស នឹងយកកូនទី២ថែមទៀត តែអាស្រ័យលើសុខភាពរបស់អ្នកស្រីផងដែរ ថាតើ អាច ឬមិនអាចតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ទម្រាំអ្នកទាំងពីរ រៀបការជាមួយគ្នា ពូកគេ មើលចិត្តមើលថ្លើមគ្នា អស់រយៈពេលយ៉ាងយូរ  ហើយក្រោយរៀបការ ពួកគេ មិនមានកូនជាមួយគ្នា ជិត១០ឆ្នាំ ដោយមិនដឹងមូលហេតុអ្វីនោះទេ។ ហើយនៅពេលនេះ ពួកគេ​ ទើបតែទទូលបានកាដូពិសេស សម្រាប់ជីវិតគ្រួសាររបស់ពួកគេ៕

ប្រពន្ធលោក អាយុ៥២ឆ្នាំ ទើបមានកូន
ប្រពន្ធលោក អាយុ៥២ឆ្នាំ ទើបមានកូន
ប្រពន្ធលោក អាយុ៥២ឆ្នាំ ទើបមានកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]