ភ្នំពេញ៖ បច្ចុប្បន្ននេះតារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងគ្រត នៅតែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ ស្របពេលដែលវ័យកាន់តែច្រើនឡើង មិនត្រឹមតែប៉ុណ្ណោះនាងតែងតែមានការងាររវល់ រកពេលសម្រាកមិនចង់បាន។

ជាក់ស្តែងកាលពីម្សិលមិញនេះ ស្រាប់តែមានការភ្ញាក់ផ្អើល និងមានការព្រួយបាម្ភពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំង ក្រោយតារាស្រីរូបនេះបានធ្លាក់ខ្លួនឈឺចូលសម្រាកក្នុងមន្ទីរពេទ្យជាទម្ងន់ ធ្វើឲ្យកូនប្រុសស្រី ក៏ដូចជាស្វាមីជាទីស្រលាញ់របស់នាង មានការព្រួយបារម្ភយ៉ាងខ្លាំងតែម្តង។

តាមរយៈស្ថានភាពជំងឺរបស់តារារូបនេះ ត្រូវបានកូនប្រុសបង្ហើបនៅលើបណ្តាញសង្គមថា តារារូបនេះកំពុងតែមានជំងឺក្រពះ និងពោះវៀន ទើបធ្វើឲ្យធ្វើទុក្ខ ត្រូវចូលសម្រាកនៅក្នុងមន្ទីរពេទ្យយ៉ាងដូច្នោះ។

ក្រោយពីឃើញបែបនេះបណ្តាអ្នកលេងហ្វេសប៊ុក និងអ្នកគាំទ្រជាច្រើនពិតជាបារម្ភជាមួយនឹងបញ្ហាសុខភាពរបស់នាងតែម្តង មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះពួកគេក៏បានបង្ហាញនូវ ការជូនពរ ឲ្យតារារូបនេះ បានឆាប់ជាសះស្បើយពីជំងឺផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងគ្រត
អ្នកនាងគ្រត
អ្នកនាងគ្រត
អ្នកនាងគ្រត
អ្នកនាងគ្រត
អ្នកនាងគ្រត កំពុងឈឺសម្រាកនៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាងគ្រត តារាកំប្លែង