ភ្នំពេញ៖ ថ្មីៗនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម យូធូប នៅពេលដែលឃើញលោក នេនទុំ ដែលជាតារារ៉េបដ៏មានប្រជាប្រិយភាពមួយរូប បង្ហោះវីដេអូឃ្លីប ច្រៀងចម្រៀងផ្ទាល់រួមគ្នាជាមួយ តារាចម្រៀងជើងចាស់ដ៏ល្បីលោក ណយ វណ្ណនេត។

យ៉ាងណាមិញ សម្រាប់វីដេអូច្រៀងរួមគ្នានេះដែរ អ្នកគាំទ្រ ក៏ដូចជាមហាជនពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលបានស្តាប់សម្លេងយ៉ាងពីរោះរបស់តារាចម្រៀងជើងចាស់ លោក ណយ វណ្ណនេត ម្តងទៀត រួមជាមួយលោក នេនទុំ។ ម៉្យាងវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នៅក្នុងវីដេអូឃ្លីបនោះ គេក៏សង្កេតឃើញថា មានវត្តមានរបស់កញ្ញា ហិន ច័ន្ទនីរ័ត្ន ផងដែរ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្រពិតជារំភើបចិត្តយ៉ាងខ្លាំង ព្រោះអស់រយៈពេលជាយូរណាស់មកហើយ ដែលអ្នកគាំទ្រមិនបានស្តាប់សម្លេងរបស់លោក ណយ វណ្ណនេត ច្រៀងផ្ទាល់បែបនេះ ហើយសម្លេងរបស់លោកនៅតែពីរោះដូចមុនមិនប្រែប្រួលនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ណយ វណ្ណនេត
នេនទុំ
ណយ វណ្ណនេត និងនីរ័ត្ន
នេនទុំ និងនីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន