អេស្ប៉ាញ៖ លោក Florentino Perez បានឱ្យដឹងកាលពីថ្ងៃពុធកន្លងទៅថា ខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Ramos បានស្នើសុំចាកចេញពីក្លិប Real Madrid ទៅកាន់លីគកំពូលចិន ដោយគ្មានតម្លៃខ្លួន។ ប្រធានក្លិប Real Madrid បានឱ្យដឹងថា Ramos និងភ្នាក់ងាររបស់គេបានប្រាប់លោកថា ពួកគេទទួលបានសំណើមួយ “ដែលមានលក្ខខណ្ឌល្អ”ពីក្លិបនៅប្រទេសចិន ប៉ុន្តែក្លិបនោះមិនអាចបង់ថ្លៃផ្ទេរកីឡាករ (Transfer Fee) បានទេ។ ដោយឡែក លោក Perez និយាយថា៖ “ខ្ញុំបានប្រាប់ទៅគេ (Ramos) ថា វាមិនអាចទៅរួចនោះទេដែលក្លិប Real Madrid យល់ព្រមឱ្យប្រធានក្រុមចាកចេញដោយគ្មានតម្លៃខ្លួននោះ”។

កីឡាករ Sergio Ramos ក្នុងសន្និសីទកាសែត
កីឡាករ Sergio Ramos ក្នុងសន្និសីទកាសែត

ពាក់ព័ន្ធនឹងរឿងនេះដែរ ប្រធានក្រុម Real Madrid រូបនេះនិយាយថា៖ “វាជាការពិតដែលខ្ញុំបានទទួលសំណើពីក្លិបនៅប្រទេសចិន ហើយខ្ញុំមិនបានកុហកនោះទេ”។ 

ប៉ុន្តែយ៉ាងណាក្តី តាមរយៈសន្និសីទកាសែតម្សិលមិញនេះ Ramos បាននិយាយថា៖ “ខ្ញុំមានក្តីស្រមៃក្នុងការចូលនិវត្តន៍នៅទីនេះ”។ បុរសវ័យ ៣៣ឆ្នាំរូបនេះបានបន្តថា៖ “ខ្ញុំគឺជាប្រធានក្រុម Real Madrid ហើយខ្ញុំទទួលបានការស្រលាញ់ និងការគាំទ្រខ្លាំងពីសំណាក់មិត្តរួមក្រុមនៅទីនេះ។ ខ្ញុំមិនគិតថាចង់មានការចរចាកិច្ចសន្យាថ្មីណាមួយនោះទេ។ មនុស្សភាគច្រើនគិតថា នេះជាយុទ្ធសាស្រ្តរបស់ខ្ញុំដើម្បីតម្លើងប្រាក់ឈ្នួល ប៉ុន្តែការពិតទៅវាមិនដូចនេះទេ”៕

កីឡាករ Sergio Ramos
កីឡាករ Sergio Ramos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]