កូន​ខ្លះ​ស្រួល បៅ​ដោះ​ម៉ាក់ៗ​សុខភាព​ស្រាប់​តែ​ទៅ​ចាប់​ចិត្ត​ក្បាល​កំប៉ុង​ទឹក​ដោះ​គោ ប៉ុន្តែ​កូន​ខ្លះ​យ៉ាប់​នោះ​យ៉ាប់ អង្កៀម​ម៉ាក់ៗ​រាប់​ឆ្នាំ​មិន​ព្រម​ឈប់​មឹមៗ​ទៀត បទ​ពិសោធ​នេះ ពិត​ជា​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់ ត្រូវ​អត់​គ្នា​យើង? អ៊ី​ចឹង “Hello គ្រូពេទ្យ” នឹង​ណែ​នាំ​វិធី​ផ្តាច់​ដោះ​កូន គួរ​ផ្តាច់​ពេល​ណាស់​ទើប​ល្អ ហើយ​ផ្តាច់​របៀប​ម៉េច។

១- ដំណើរ​ការ​ផ្ដាច់ដោះ

ការ​ផ្ដាច់​ដោះ ជា​ដំណើរ​ធម្មជាតិ​កើត​ឡើង​នៅ​ពេល​អូនៗ​ចាប់​ផ្ដើម​ចេះ​ញ៉ាំ​អាហារ​បន្ថែម​ក្រៅពី​ទឹក​ដោះ​ម្ដាយ ដូចជា​ទឹក ​អាហារ​រឹង ​និង​ប្រភព​អាហារ​ពី​ទឹក​ដោះ​គោ និង​ទឹក​ផ្លែ​ឈើ។ ទោះបី​យ៉ាង​នេះ​ក្តី បើ​ទឹកដោះ​ម្ដាយ​កាន់​តែ​តិច​ទៅៗ​ អូនៗ​ក៏​មិន​អាច​បន្ត​បៅ​បាន​ទៀត​ដែរ។ ប្រភព​អាហារូបត្ថម្ភ​សម្រាប់​ក្មេង មាន​ប្រភេទ​អាហារ និង​ប្រភេទ​ភេសជ្ជៈ អាច​ជ្រើសរើស​បាន​ដើម្បី​ជួយ​បំប៉ន​កូន​យើង​ឲ្យ​មាន​សុខភាព​ល្អ។

២- ពេល​វេលា​ល្អ​បំផុត​ដើម្បី​ផ្ដាច់​ដោះ

អ្នក​ជំនាញ បាន​ណែនាំ​ឲ្យ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់​រយៈពេល ៦ខែ បន្ទាប់​ពី​សម្រាល និង​ការ​បំបៅ​រួម​ជាមួយ​អាហារ​ រហូតដល់​យ៉ាង​ហោច​ណាស់​អាយុ ១ ខួប ឬ​លើស​ពី​នេះ អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត។ ចាំ​ថា​ការ​ផ្ដាច់​ដោះ ជា​បញ្ហា​ផ្ទាល់​ខ្លួន​ មិន​មែន​ត្រូវការ​អ្នក​ដទៃ​ចូល​រួម​សម្រេច​ចិត្ត​ទេ។ គ្នា​យើង គួរ​ពិចារណា​ឡើងវិញ​លើ​ពេលវេលា យើង​គិត​ថា​សមស្រប​សម្រាប់​ផ្ដាច់​ដោះ ដូចជា មាន​ផ្ទៃពោះ​ជា​ថ្មី លែង​មាន​ទឹក​ដោះ ឬ​ហេតុ​ផល​ចាំ​បាច់​ណា​មួយ។

៣- វិធី​សាស្ត្រ​ផ្ដាច់​ដោះ

– ដំណើរ​ការ​សន្សឹមៗ៖ ផ្ដាច់ដោះ​ត្រូវ​ធ្វើ​សន្សឹមៗ និង​មួយ​ជំហាន​ៗ ដើម្បី​ការពារ​កុំ​ឲ្យ​ដោះ​ប្រែ​ទៅ​ជា​ឈឺចាប់​ខ្លាំង នាំ​ឲ្យ​រំខាន​អារម្មណ៍​យើង និង​ដើម្បី​ទុក​ពេល​កូន​គ្រប់គ្រាន់ សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​នេះ។ នៅ​សប្ដាហ៍​ដំបូង ក្នុង​ផែន​ការ​ផ្ដាច់​ដោះ គ្នា​យើង​គួរ​ផ្ដល់​ទឹកដោះ​គោ​ម្សៅ​ឲ្យ​អូនៗ​បៅ​បាន​ម្ដង/ថ្ងៃ ដើម្បី​បំពេញ​អារម្មណ៍​កូន។
– រក​ជំនួយ៖ គ្រប់​គ្នា​ដឹង​ហើយ ពេល​ផ្ដាច់​ដោះ​កូន​តូចៗ មាន​អារម្មណ៍​មិន​ស្រួល​ប៉ុន្មាន​ឡើយ ហើយ​ក៏​មិន​ងាយ​ស្រួល​ដែរ​សម្រាប់​ម៉ាក់ៗ ទទួល​ភារកិច្ច​នេះ​តែ​ម្នាក់ឯង។ ហេតុ​នេះ អាច​រក​ជំនួយ​ពី​ប៉ាៗ ឬ​អ្នក​ថែ​ទាំ​ក្មេង មក​ជួយ​បញ្ចុក​អាហារ​អំឡុង​ពេល​ញ៉ាំ​អាហារ​ប្រចាំ​ថ្ងៃ។
– ព្យាយាម​ម្ដង​ហើយ​ម្តង​ទៀត៖ មាន​មូលហេតុ​ជាច្រើន អូនៗ​មាន​អារម្មណ៍​មិន​ស្រួល​អំឡុង​ពេល​ផ្លាស់ប្ដូរ​ពី​ការ​បំបៅ​ដោះ មក​បៅ​ទឹកដោះ​គោ​ម្សៅ។ ក្មេង​ខ្លះ​មិនព្រម​បៅ​ក្បាល​ដប​ទេ ហេតុ​នេះ ព្យាយាម​ផ្លាស់ប្ដូរ​ដប និង​ក្បាល​ដោះ​ឲ្យ​បាន​ញឹកញាប់ ព្រោះ​ក្មេង​តូចៗ​មួយ​ចំនួន​ចូលចិត្ត​ក្បាលដោះ​ហូរ​លឿន ប៉ុន្តែ​មួយ​ចំនួន​ទៀត ចូលចិត្ត​ក្បាល​ដោះ​ហូរ​សន្សឹមៗ។ មាន​កូន​រឿង​ដ៏​អស្ចារ្យ​បំផុត​ចំពោះ​ក្នុង​ជីវិត​គ្រួសារ​សម្រាប់​មនុស្ស​គ្រប់​គ្នា ហើយ​មាន​ក្ដី​រំភើប​រីករាយ​បំផុត​ពេល​ឃើញ​អូនៗ​មាន​សុខភាព​ល្អ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]