ភ្នំពេញ៖​ ប្រិយមិត្តប្រាកដជា បានស្គាល់រួចមកហើយពី លោក អេឡិច ចាន់ត្រា ដែលជាពិធីករសង្ហា ប្រកបដោយ សម្តីចាក់ទឹកមិនលិច។ ក្រៅពីអាជីព ជាពិធីករ លោកក៏ជាតារាសម្ដែងមួយរូប ដែលទទួលបាន ការពេញនិយម ច្រើនផងដែរ។

មួយរយៈនេះ គេឃើញថា អេឡិច ចាន់ត្រា មានការមមាញឹកច្រើន ជាមួយអាជីពសិល្បៈ រួមទាំងមុខរបរថ្មី ដោយមានទទួលរៀបចំ ក្រុមតន្ត្រីតាមកម្មវិធី ផ្សេងៗជាដើម ដែលលោក ជាមេក្រុម ផ្ទាល់តែម្ដង។

ហេតុនេះហើយ ទើបធ្វើឲ្យជីវិត របស់តារារូបនេះ មានភាពហ៊ឺហា ខ្លាំងតែម្ដង ហើយបើក្រលេក មើលមុខមាត់ និងសម្បុរ របស់លោកវិញ គឺមានភាពស្រស់ថ្លា។ ជាពិសេស អេឡិច ចាន់ត្រា បានធ្វើឲ្យហ្វេនស្រីៗ សរសើរមិនដាច់ពីមាត់ ពីរូបរាងកាយ ដ៏ខ្ពស់សង្ហារ និងសាច់ដំុធំៗ របស់ខ្លួន គ្រប់គ្នា និងមានអ្នកខ្លះ ចង់ដឹងយ៉ាងខ្លាំងជាមួយនឹង របបអាហារប្រចាំថ្ងៃ របស់លោក។

ស្រាប់តែប៉ុន្មានម៉ោងមុននេះ តារាប្រុសរូបនេះ បានបង្ហោះរូបភាព តាមរយៈគណនីអ៊ីនស្ដារក្រាម ផ្ទាល់ខ្លួនពី អាថ៌កំបាំងដែល បណ្ដាលឲ្យលោក មានរូបរាងសង្ហារ សាច់ដុំធំៗ និងស្រស់ថ្លាបែបនេះ។ តាមរយៈរូបថតប៉ុន្មានសន្លឺកនោះ លោកបានបន្ថែមដោយ សារ​មានអត្ថន័យថា « ចង់រាងសង្ហាហើយស្អាតត្រូវតែទ្រាំ ទ្រូងមាន់ស្ងោរ ចេក ប្រូទីន ទឹកដោះគោ ក្រទ្បុកចូលគ្នា»។ ទោះបីជា របស់ទាំងនេះ វាពិបាកលេបក៏ដោយ ក៏លោកព្រមធ្វើ ដើម្បីរាងស្អាត និងមានសុខភាពល្អ។ 

ដូច្នេះ ប្រិយមិត្តទាំងឡាយ ជាពិសេស សុភាពបុរស ​ដែលចង់បានរូបរាងសង្ហាអាចសាកវិធី ដូចលោក អេឡិច​ ចាន់ត្រា បាន៕

អេឡិច ចាន់ត្រា
អេឡិច ចាន់ត្រា
អេឡិច ចាន់ត្រា
អេឡិច ចាន់ត្រា
អេឡិច ចាន់ត្រា
អេឡិច ចាន់ត្រា
អេឡិច ចាន់ត្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេឡិច ចិត្រា