ភ្នំពេញ៖ អតីតតារាសម្តែងស្រីជើងចាស់ លោកជំទាវ ពេជ្រ ច័ន្ទបរមី បានប្រែវាសនាឡើងងារជាលោកជំទាវ និងប្រើប្រាស់ជីវិតរស់នៅយ៉ាងស៊ីវិល័យ ពោរពេញដោយក្តីសុខយ៉ាងគួរឲ្យសរសើរបំផុត ក្រោយត្រូវបានស្វាមីលោក ឧត្តមសេនីយ៍ កែវ វណ្ណថន មើលថែគ្រប់ពេល។

ជាក់ស្តែងបើក្រឡេកទៅមើលរូបសម្រស់របស់លោកជំទាវ នាពេលបច្ចុប្បន្ននេះវិញ បណ្តាអ្នកគាំទ្រជាច្រើនពិតជា មិនអាចទប់មាត់មិនសរសើរ ដល់លោកជំទាវបាននោះទេ ព្រោះក្រៅពីមានជីវិតរស់នៅ គ្រួសារមានសុភមង្គលខ្លាំង សម្រស់របស់លោកក៏នៅតែស្អាតដដែល។

ដោយក្នុងនោះឃើញថា មុខមាត់របស់លោកជំទាវ ពេជ្រ ច័ន្ទបរមី ពិតជាប្រែកាន់តែស្អាតឡើង និងក្មេងជាងវ័យ  ចំណែកឯការតែងខ្លួនក៏ស្រស់ស្អាតគ្រប់ពេល ជាពិសេសនៅពេលតែងខ្លួនក្នុងសម្លៀកបំពាក់បុរាណតែម្តង។

តាមរយៈរូបភាព ដែលបង្ហាញពីសម្រស់ របស់អតីតតារាសម្តែងជើងចាស់ តួក្នុងរឿង«ពស់កេងកង»នេះ បានធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា ដែលទោះជាមានវ័យជ្រេយ៉ាងណា សម្រស់នៅតែស្អាតដដែល៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

លោកជំទាវ ពេជ្រ ច័ន្ទបរមី និងស្វាមី
លោកជំទាវ ពេជ្រ ច័ន្ទបរមី
លោកជំទាវ ពេជ្រ ច័ន្ទបរមី តួក្នុងរឿង«ពស់កេងកង»
សម្រស់លោកជំទាវ ពេជ្រ ច័ន្ទបរមី
សម្រស់លោកជំទាវ ពេជ្រ ច័ន្ទបរមី
សម្រស់លោកជំទាវ ពេជ្រ ច័ន្ទបរមី
សម្រស់លោកជំទាវ ពេជ្រ ច័ន្ទបរមី
សម្រស់លោកជំទាវ ពេជ្រ ច័ន្ទបរមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ច័ន្ទបរមី