អង់គ្លេស៖ កីឡាករ Eden Hazard បានរួមចំណែកយ៉ាងសំខាន់ជាមួយ Chelsea ក្នុងការគ្រងជើងឯក Europa League រដូវកាល ២០១៨/២០១៩ ដោយរកបាន ២គ្រាប់ម្នាក់ឯង និងបញ្ជូនបាល់ឱ្យកីឡាករ Pedro ស៊ុតបានមួយគ្រាប់ផងដែរ។ យ៉ាងណាមិញ ទន្ទឹមនឹងជ័យជម្នះនេះដែរ Eden Hazard ក៏បានបង្ហើបពីតម្រុយក្នុងការចាកចេញពីក្លិប Chelsea ខណៈដែលមានសេចក្តីរាយការណ៍អំពីការផ្ទេរយក Hazard ពីក្លិប Real Madrid ក្នុងតម្លៃ ១១៥លានផោន (ប្រមាណជា ១៤៥លានដុល្លារ)។

កីឡាករ Eden Hazard
កីឡាករ Eden Hazard

ក្នុងបទសម្ភាសន៍ជាមួយ BT Sport កីឡាករ Hazard និយាយបែបនេះថា៖ “ខ្ញុំបានធ្វើការសម្រេចចិត្តរួចរាល់តាំងពីជាង ២សប្តាហ៍មុនម្ល៉េះ។ គ្រប់យ៉ាងពេលនេះ គឺសម្រេចទៅលើក្លិបទាំងពីរ ខណៈដែលខ្ញុំក៏កំពុងរង់ចាំដំណឹងពីក្លិប ដូចអ្នកគាំទ្រទាំងអស់គ្នាដែរ”។ 

យ៉ាងណាមិញ កីឡាករប៊ែលហ្សិករូបនេះបានបន្តថា៖ “ខ្ញុំគិតថានេះគឺជាពេលវេលាសម្រាប់ការលាគ្នាហើយ ប៉ុន្តែគ្រប់យ៉ាងក្នុងបាល់ទាត់ យើងមិនអាចស្មានដឹងមុនបានឡើយ។ ក្តីស្រម៉ៃរបស់ខ្ញុំគឺជាការលេងនៅ Premier League ឥលូវខ្ញុំបានសម្រេចវាមករយៈពេល ៧ឆ្នាំហើយ ប្រហែលជាពេលនេះ ដល់ពេលដែលត្រូវមានការប្រកួតប្រជែងថ្មីហើយ”។

ដោយឡែក បើតាមប្រភពដែលកៀកនឹងក្លិប Real Madrid បានបង្ហើបថា ក្លិបទាំងពីរបានយល់ព្រមលើលក្ខខណ្ឌផ្ទេររួចរាល់ហើយ ខណៈដែលក្លិប Real Madrid អាចនឹងប្រកាសបង្ហាញមុខកីឡាករ Eden Hazard ពេលណាក៏បាន ស្របពេលដែលគេរំពឹងថា ការប្រកាសជាផ្លូវការនឹងត្រូវធ្វើឡើងនាថ្ងៃចន្ទនេះ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

កីឡាករ Eden Hazard
កីឡាករ Eden Hazard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]