រូបភាពវីដេអូនៃការផ្លាស់ប្តូរ Logo ថ្មីរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO ពិតជាឡូយខ្លាំងណាស់ ! ហើយការផ្លាស់ប្តូរ Logo ថ្មីនេះ ស្របពេលដែលពួកគេបានត្រៀមបញ្ចេញនូវផលិតផលថ្មីចុងក្រោយរបស់ខ្លួននោះគឺ OPPO Reno នៅលើទីផ្សារអាស៊ីផងដែរ ។ 

យោងតាមរូបភាព វីដេអូនៅលើ Page ផ្លូវការរបស់ OPPO ប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងថាឆ្នាំ២០១៩គឺជាការចាប់ផ្តើមទសវត្សរ៍ទី2នៃដំណើរការទូរស័ព្ទចល័តរបស់ក្រុមហ៊ុន OPPO។ Logo OPPO ពីមុនមាន Font អក្សររាងស្លីមបន្តិច ប៉ុន្តែចាប់ពីពេលនេះទៅ Logo OPPO ថ្មី បានរចនាចេញមកជា Font អក្សរមូល មានលក្ខណៈសាមញ្ញ និង ងាយស្រួលចំណាំ ។ ប៉ុន្តែអ្វីដែលកាន់តែទាក់ទាញជាងនេះទៀតនោះ គឺវីដេអូផ្លាស់ប្តូរ Logo OPPO ស៊េរីថ្មីនេះ បានបង្កប់នូវគំនិតច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុន OPPO ក្នុងការច្របាច់បញ្ជូលគ្នានៃវប្បធម៌ក្នុងការរស់នៅប្រចាំថ្ងៃពីក្រុមមនុស្សគ្រប់ជាតិសាសន៍ ដែលបានបង្ហាញពីភាពរីករាយរបស់ពួកគេនៅក្នុងវីដេអូនោះផងដែរ។

លើសពីនេះទៅទៀតក្រុមហ៊ុន OPPO បានឲ្យដឹងថាទៅថ្ងៃអនាគតពួកគេនឹងបន្តបោះជំហានរបស់ខ្លួនទៅរកទីផ្សារសកលភាវរូបនីយកម្ម ឲ្យបានកាន់តែទូលំទូលាយ និងមានភាពបន្ស៊ីគ្នាជាមួយនឹងផលិតផលថ្មីៗរបស់ខ្លួន ដូចជាស៊េរី Reno ជាដើម ដូច្នេះតទៅថ្ងៃខាងមុខផលិតផលថ្មីរបស់ OPPO ទាំងអស់ នឹងមកជាមួយនឹង Logo OPPO ថ្មីជាទម្រង់អក្សរមូលទាំងអស់ ដូចគ្នា។

មិនតែប៉ុណ្ណោះក្រុមហ៊ុន OPPO បានអះអាងទៀតថាខ្លួននឹងពង្រីកសហគ្រាសរបស់ខ្លួនឲ្យកាន់តែអស្ចារ្យបន្ថែមទៀត ក្នុងការបង្កើត Brand Image ឲ្យកាន់តែទាក់ទាញជាងមុន ដូចដែលោកអ្នកដឹងស្រាប់ហើយថា ក្រុមហ៊ុនស្មាតហ្វូនមួយនេះ តែងតែមានគំនិតច្នៃប្រឌិតថ្មីៗជានិច្ច ចំពោះការផលិតស្មាតហ្វូនរបស់ខ្លួន ជាក់ស្តែង OPPO Reno 10X Hybrid Zoom ចេញមកភ្លាម ស្រាប់តែមានបង្កប់មុខងារ 60X ទៅវិញ ដែលធ្វើឲ្យអ្នកគាំទ្រ របស់ខ្លួនឡើងភ្ញាក់ព្រើត ត្រេកអរសប្បាយបិតមាត់មិនជិតនោះទេ ដោយលើកនេះមុខងារ 60X របស់ OPPO Reno 10X មិនដឹងថា Zoom ដល់ឋាន្តណាទេលោកអើយ ដូច្នេះចាំទាយទាំងអស់គ្នាថា 60X របស់ Reno 10X Hybrid Zoom នឹងមកកាន់ទីផ្សារកម្ពុជាឬអត់? ហើយតម្លៃប្រហាក់ប្រហែលប៉ុន្មានដែរ!៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]