កូរ៉េខាងត្បូង៖ កាលពីថ្មីនេះ តារាចម្រៀងស្រី Seulgi សមាជិកក្រុម Red Velvet បានបង្ហោះរូបថតជាមួយនឹងបងប្រុសបង្កើតរបស់នាង នៅលើបណ្តាញទំនាក់ទំនងសង្គម ដែលទទួលបានការចាប់អារម្មណ៍មិនតិចទេ ពីបណ្តាអ្នកគាំទ្រ ដោយសារតែមុខមាត់របស់បងប្អូនប្រុសស្រីមួយគូនេះតែម្តង។

ជាការពិតណាស់ តាមរយៈរូបថតរបស់អ្នកទាំងពីរ បានឲ្យឃើញថា ទំនាក់ទំនងបងប្អូនមួយគូនេះ ពិតជាមានភាពជិតស្និទ្ធគ្នាខ្លាំង ជាពិសេសគឺអ្នកទាំងពីរ ថែមទាំងមានមុខមាត់ស្ទើរតែដូចគ្នាបេះបិទ មិនតែទម្រង់ភ្នែក ច្រមុះ និងស្នាមញញឹម គឺដូចជាបងប្អូនភ្លោះនឹងគ្នាតែម្តង រហូតមានអ្នកគាំទ្រមួយចំនួន បាននិយាយលេងសើចថា មើលរូបថតដែលបងប្រុសនាងបានថតជាមួយ Wendy តែមួយភ្លែតច្រឡំស្មានតែ Seulgi តែងខ្លួនជាមនុស្សប្រុសថែមទៀតផងដែរ។ 

តួយ៉ាង Seulgi ត្រូវបានគេដឹងថា នាងនិងបងប្រុសរបស់នាង មានភាពស្និទ្ធស្នាលគ្នាខ្លាំង តាំងពីនៅតូចៗមកម៉្លេះ ហើយបើទោះជាពេលនេះពួកគេធំពេញវ័យ រីឯSeulgi បានក្លាយជាតារាKpopល្បីឈ្មោះយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងបងប្អូនរបស់ពួកគេ ក៏នៅតែល្អនឹងគ្នាដូចដើមមិនប្រែប្រួលផងដែរ៕  

Seulgi សមាជិកក្រុម Red Velvet
Seulgi សមាជិកក្រុម Red Velvet
Seulgi សមាជិកក្រុម Red Velvet
Seulgi សមាជិកក្រុម Red Velvet
Seulgi ជាមួយនឹងបងប្រុស
Seulgi ជាមួយនឹងបងប្រុស
បងប្រុសរបស់ Seulgi ជាមួយនឹង Wendy
Seulgi ជាមួយនឹងបងប្រុស កាលពីនៅក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]