កូរ៉េខាងត្បូង៖ ចំពោះប្រិយមិត្តដែលនិយមគាំទ្រ ក្រុមចម្រៀងនារីកំពូលCute Twice ប្រាកដជាបានស្គាល់នូវស្ទាយ៍សក់ប្រចាំខ្លួនរបស់ តារាចម្រៀងស្រី Jeongyeon ជាមិនខាន ពោលគឺចាប់តាំងពីចូលប្រឡូកសិល្បៈមក គឺនាងតែងតែកាត់ម៉ូតសក់ខ្លីជានិច្ច ហើយអ្នកគាំទ្រតែងតែពេញចិត្តរញ្ជួយអារម្មណ៍ ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតប្លែករបស់នាង ជាមួយនឹងម៉ូតសក់ខ្លីបែប Boylish នេះផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា កាលពីមួយរយៈមុននេះ ពោលគឺក្នុងអំឡុងពេល Twice បានបញ្ចេញបទចម្រៀងថ្មី «Fancy» គ្រប់គ្នាក៏បានចាប់អារម្មណ៍ឃើញថា Jeongyeon នាងក៏បានផ្លាស់ប្តូរម៉ូតថ្មី ដែលធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនធ្លាប់បានឃើញពីមុនមក គឺនាងបានទុកសក់វែង ដែលមើលទៅមានភាពទាក់ទាញ ស្អាតប្លែកម៉្យាងម្នាក់ជាមួយនឹងម៉ូតសក់ខ្លីផងដែរ។

ដោយឡែក គួរឲ្យសោកស្តាយ កាលពី២ថ្ងៃមុនការនៅប្រគុំតន្រ្តីរបស់ Twice ដែលបានប្រារព្ធនៅទីក្រុងសេអ៊ូល កាលពីថ្មីៗនេះ Jeongyeon បានប្រកាសប្រាប់ពីការផ្លាស់ប្តូរម៉ូតសក់របស់នាងជាថ្មីម្តងទៀត ដោយនាងបាននិយាយថា៖ «ថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលខ្ញុំមានសក់វែង ខ្ញុំនឹងកាត់វាឥលូវនេះ។ ហើយសួរថាហេតុអ្វី? គឺមកពីខ្ញុំចង់កាត់» ដែលធ្វើឲ្យអ្នកគាំទ្រមានការសោកស្តាយខ្លះៗផងដែរ ដោយសារតែនាងទើបតែបង្ហាញមុខជាមួយនឹងសក់វែង បានមិនប៉ុន្មានខែស្រួលបួលផង។

គួបញ្ជាក់ផងដែរថា Jeongyeon ត្រូវបានអ្នកគាំទ្រចាត់ទុកថា តារាចម្រៀងស្រីដែលមានភាពស្រស់ស្អាត និងសាកសមបំផុតជាមួយនឹងសក់ខ្លី រហូតមានការដាក់នាមឲ្យថា « Jeongyeon the queen of short cuts» ថែមទៀតផង៕

ចុះប្រិយមិត្តវិញ ចូលចិត្តម៉ូតសក់របស់ Jeongyeonមួយណាជាង សក់វែង ឬក៏ខ្លី? 

Jeongyeon សក់ខ្លី
Jeongyeon សក់ខ្លី
Jeongyeon សក់ខ្លី
Jeongyeon សក់ខ្លី
Jeongyeon សក់ខ្លី
Jeongyeon សក់ខ្លី
Jeongyeon សក់ខ្លី
Jeongyeon សក់ខ្លី
Jeongyeon សក់វែង
Jeongyeon សក់វែង
Jeongyeon សក់វែង
Jeongyeon សក់វែង
Jeongyeon សក់វែង
Jeongyeon សក់វែង
Jeongyeon សក់វែង
Jeongyeon សក់វែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]