វៀតណាម៖ ក្រោយរៀបការអស់ពេលជាច្រើនខែមកនេះ ឃើញថាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព និងមានសន្ទុះខ្លាំង អ្នកនាងកុល ដាវី កាន់តែមានសុភមង្គលខ្លាំងឡើង គួរឲ្យសរសើរ និងធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង។

ជាក់ស្តែងនៅក្នុងថ្ងៃនេះដែរ តារាសម្តែងស្រីរូបនេះ និងស្វាមីជាទីស្រលាញ់បានដឹកដៃគ្នាសាងសុភមង្គល នៅលើទឹកដីវៀតណាម ក្រោយបានសម្រាកទំនេរពីការងារ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះអ្នកទាំង២ក៏បានបង្ហាញនូវ ក្តីស្រលាញ់ ភាពផ្អែមល្ហែមយ៉ាងខ្លាំង ធ្វើឲ្យអ្នកគាំទ្រសឹងលើសជាតិស្ករទៅហើយ។

អ្វីដែលកាន់តែពិសេសនោះគឺ ក្នុងឱកាសនេះដែលនាងក៏បានធ្វើការបង្ហាញអារម្មណ៍ ពិសេសទៅកាន់ស្វាមីថា៖ «អរគុណប្តីសំលាញ់ ដែលស្រលាញ់ និង មើលថែអូនយ៉ាងល្អ ៧ឆ្នាំពិតជាលឿនណាស់ អ្វីក៏ប្រួលប្រែច្រើន តែស្នេហារឹតតែស្រលាញ់គ្នាលើសដើម សូមអោយពួកយើងអាចដឹកដៃគ្នាបែបនេះដល់ចាស់កោងខ្នងរៀងខ្លួន»

តាមរយៈសារក៏ដូចជាសកម្មភាព ពោរពេញដោយក្តីសុខរបស់តារារូបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រសរសើរដល់នាងគ្រប់គ្នា ដែលទទួលបាននូវក្តីសុខយ៉ាងល្អបែបនេះ នៅក្នុងជីវិតក្រោយពេលរៀបការ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កុល ដាវី និងស្វាមី ដើរលេងក្រៅប្រទេស
កុល ដាវី និងស្វាមី ដើរលេងក្រៅប្រទេស
កុល ដាវី និងស្វាមី ដើរលេងក្រៅប្រទេស
កុល ដាវី និងស្វាមី ដើរលេងក្រៅប្រទេស
កុល ដាវី និងស្វាមី ដើរលេងក្រៅប្រទេស
កុល ដាវី និងស្វាមី ដើរលេងក្រៅប្រទេស
កុល ដាវី និងស្វាមី ដើរលេងក្រៅប្រទេស
កុល ដាវី និងស្វាមី ដើរលេងក្រៅប្រទេស
កុល ដាវី និងស្វាមី ដើរលេងក្រៅប្រទេស
កុល ដាវី និងស្វាមី ដើរលេងក្រៅប្រទេស
កុល ដាវី និងស្វាមី ដើរលេងក្រៅប្រទេស
កុល ដាវី និងស្វាមី ដើរលេងក្រៅប្រទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]