តាមប្រភពព័តមានចិនបានអោយដឹងថា សន្តិសុខ២នាក់ក្លាយទៅជាវិរៈ នៅពេលដែលគាត់បាន ជួយប៉ូលិសចាប់ បុរសម្នាក់ដែលបានបង្ក ការខូតខាតដល់រថយន្តចំនួន ៣ គ្រឿង។ តាមសម្តីសក្សីបានអោយដឹងថា​ បុរសម្នាក់ដែលត្រូវ ប៉ូលិសចាប់នោះជា មនុស្សញៀនថ្នាំ ចូលចិត្តតែបង្ករឿងគេឯង ហើយនិយាយមិនស្តាប់គ្នានោះទេ។ បើយោងទៅតាម វីដេអូយើងបានឃើញ មានបុរសពីរ នាក់ដែលជាសន្តិសុខនិង បុរសឈុតខ្មៅម្នាក់ដែលជា​អ្នក យកដុំថ្មគប់ឡាន។ ដំបូងសន្តិសុខម្នាក់បាន និយាយសំរុះសំរួល ថាកុំធ្វើអញ្ចឹងហើយគាត់បានដេញចាប់ទៀតផង ប៉ុន្តែបុរសញៀនថ្នាំម្នាក់នោះនៅ តែមិនព្រមស្តាប់។​ បន្ទាប់ពីបានលឺសំលេង ក្តុងក្តាំងជាច្រើនលើកច្រើនសារ អ្នកជិតខាងក៏បាន តេហៅប៉ូលិសមក មួយសន្ទុះក្រោយមក ប៉ូលិសក៏បានមកដល់ជាមួយនឹងក្រុមសង្រ្គោះ ដោយក្រុម សង្រ្គោះបានសប់ពោងខ្យល់ ដើម្បីបំរុងនឹងចូលទៅឃាត់ខ្លួនបុរស ញៀនថ្នាំក្នុងករណីដែលគាត់មានបំណងហក់ចុះ។ ប៉ុន្តែមានសន្តិសុខម្នាក់បានឃើញនិងយល់សភាពការណ៍ក៏បាន រុញបុរសម្នាក់នោះទម្លាក់តែម្តងហើយក្រុមសង្រ្គោះក៏ បានរត់ទៅចាប់ ចុងក្រោយប៉ូលិសបានឃាត់ខ្លួនគាត់ តែម្តង។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះសន្តិសុខទាំងពីរនាក់នេះ ?

សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]