ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាកំប្លែង និងជាអ្នកដឹកនាំ នាយ ពាក់មី បានបង្ហោះវីដេអូឃ្លីបជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងសកម្មភាពថតរឿងថ្មីរបស់លោក និងកូនស្រីខ្លួន។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា មានឈុតឆាកជាច្រើនដែល នាយ ពាក់មី ត្រូវបង្ខំចិត្តឲ្យកូនស្រីរបស់ខ្លួន ត្រូវតែថត បើទោះបីជាកូនស្រី មិនមានបទពិសោធន៍ ធ្លាប់សម្ដែងពីមុខមកក៏ដោយ រហូតធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំងមែនទែន។

ក្រៅពីទិដ្ឋភាព មើលទៅយ៉ាងភ័យរន្ធត់ ដែលកូនស្រីរបស់ នាយ ពាក់មីត្រូវលោតចូលក្នុងអណ្ដូងទឹកនោះ គេសង្កេតឃើញមានឈុតចូលទៅដេកក្នុងមឈូស ថែមទៀតផង ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ លោក មានការកោតសរសើរទៅកាន់កូនស្រី របស់ ខ្លួន ខ្លាំងមែនទែន ទោះបីជាមើលទៅនាង ទាំងភ័យ ទាំងខ្លាច​ឡើងស្លេកមុខ តែកូនស្រីនាយ ពាក់មីនៅតែព្យាយាមថតដដែល៕

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

កូនស្រី នាយ ពាក់មី
កូនស្រី នាយ ពាក់មី
កូនស្រី នាយ ពាក់មី
កូនស្រី នាយ ពាក់មី
កូនស្រី នាយ ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី