ហ្វីលីពីន៖ ច្បាប់ថ្មីនៅក្នុងប្រទេសហ្វីលីពីននឹងតម្រូវឱ្យសិស្សទាំងអស់ចាប់តាំងពីថ្នាក់បឋម, អនុវិទ្យាល័យ, វិទ្យាល័យ និងសាកលវិទ្យាល័យ ត្រូវតែដាំដើមឈើឱ្យបាន ១០ដើមជាមុនសិន មុនពេលពួកគេអាចបញ្ចប់ការសិក្សាបាន។

យោងតាមប្រភពបានឱ្យដឹងថា ច្បាប់ថ្មីនេះត្រូវបានអនុម័តកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសកល ហើយក៏ដើម្បីបង្រៀនក្មេងៗជំនាន់ក្រោយឱ្យចេះស្រលាញ់បរិស្ថានផងដែរ។

ទង្ទឹមគ្នានេះដែរ រដ្ឋាភិបាលហ្វីលីពីនក៏បានថ្លែងថា៖

«បច្ចុប្បន្ននេះចំនួនសិស្សដែលបញ្ចប់ការសិក្សាថ្នាក់បឋមមានជាង ១២លាននាក់។ ចំណែកសិស្សដែលបញ្ចប់ថ្នាក់វិទ្យាល័យមានប្រមាណ ៥លាននាក់ ហើយនិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមានជាង ៥០ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ ដូច្នេះប្រសិនបើគំនិតផ្តួចផ្តើមនេះ ត្រូវបានអនុវត្តឱ្យបានត្រឹមត្រូវ យ៉ាងហោចណាស់ក៏យើងអាចទទួលបានការដាំដើមឈើថ្មីប្រមាណ ១៧៥លានដើមជារៀងរាល់ឆ្នាំផងដែរ។»

គួរឱ្យដឹងផងដែរថា ច្បាប់ថ្មីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហ្វីលីពីនក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរយៈការដាំដើមឈើឡើងវិញនិងការស្តារព្រៃឈើឡើងវិញ៕ 

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]