ភ្នំពេញ៖ ណា សាឌី ជាពិធីការនី ដែលមានសម្ដី ចាក់ទឹកមិនលេច​ និងមានរូបសម្ផស្សសស្រស់ស្អាត ពីធម្មជាតិ គួរជាទីចាប់អារម្មណ៍ ពីសំណាក់ ទស្សនិកជននានា។ ជាពិសេស ថ្មិៗនេះ នាង​ហ​ាក់បីដូចជា មានភាពមមាញឺឹក យ៉ាងខ្លាំង​ មិនថា​ការងារសិល្បៈ ឬក៏ការប្រកប អាជីវកម្មផ្ទាល់ខ្លួននោះឡើយ។

ម៉្យាងទៀត ណា សាឌី ជាតារាស្រីមួយរូប ដែលទទួលបានភាពនិយមខ្លាំងពីមិត្តៗយុវវ័៏យ​ តាមរយៈ​ ស្ទាយ៏តុបតែងខ្លួន ដ៏ទាន់សម័យរបស់នាង​ មិនថាការស្លៀកពាក់ ឬការផាត់មុខនោះទេ គឹត្រូវចិត្ត អ្នករាល់គ្នាយ៉ាងខ្លាំង។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ពិធីការនីមុខស្រស់ម្នាក់នេះ បានបង្ហោះរូបភាព២សន្លឹក តាមរយៈគណនីអុីនស្ដារក្រាម ហើយទទួលបាន ការកោតសរសើរយ៉ាងច្រើន ថានាងពិតជាស្អាតប្លែក នៅពេលដែល មានការផាត់មុខ បែបពណ៌ផ្កាឈូកដូចនេះ។ ជាពិសេស ណា សាឌី បានបន្ថែមភាពគួរឲ្យស្រលាញ់ ដោយបានធ្វើម៉ូតសក់បែបក្រង បួងទៅក្រោយ ដែលមើលទៅឃ្យូត និងប្លែកពីរាល់ដង៕

ចង់ដឹងថា ណា សាឌី ស្អាតប្លែកបែបណា តាមដានរូបភាពខាងក្រោម៖

ណា សាឌី
ណា សាឌី
ណា សាឌី
ណា សាឌី
ណា សាឌី
ណា សាឌី
ណា សាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណា សាឌី