ថៃ៖ ពិតជារឿងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ខណៈអតីតតារាចម្រៀង និងជាម៉ូដែលប្រុសរូបសង្ហា ដែលមហាជនភាគច្រើនស្គាល់ឈ្មោះថា Vicky ដោយបាត់មុខពីវិស័យសិល្បៈជាង៧ឆ្នាំ ដោយវិលត្រលប់មកវិញ បង្កឲ្យគ្រប់គ្នាស្រឡាំងកាំងជាខ្លាំងជានឹងសម្រស់តារារូបនេះ។

យ៉ាងណាមិញ សម្រាប់ការវិលមករកវិថីសិល្បៈជាថ្មីនេះ Vicky បានផ្លាស់ប្ដូរទាំងស្រុង ដោយបានកែភេទពីបុរសដែលមានរូបរាងដ៏សង្ហាម្នាក់ មកក្លាយទៅជានារីដ៏ស្រស់ស្អាតម្នាក់ទៅវិញ ដែលមើលសឹងមិនស្គាល់នោះឡើយ ហើយជាពិសេសតារារូបនេះ ក៏សង្ឃឹមថាការកែមកក្លាយជាមនុស្សស្រី១០០ភាគរយនេះ គឺរឹតតែធ្វើឲ្យប្រជាប្រិយខ្លួន កាន់តែមានភាពល្បីល្បាញផងដែរ។

គួររម្លឹកផងដែរ សម្រាប់ការវះកាត់ និងកែប្រែខ្លួនឲ្យក្លាយជាមនុស្សស្រីម្នាក់ Vicky បានចំណាយពេលជាង៥ឆ្នាំ ដោយបានឆ្លងកាត់ភាពលំបាកជាច្រើន ទម្រាំតែបានក្លាយជាមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់ដូចសព្វថ្ងៃនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Vicky កាលនៅជាបុរស
Vicky កាលនៅជាបុរស
Vicky កាលនៅជាបុរស
Vicky កាលនៅជាបុរស​ និងក្លាយជានារី
Vicky កែក្លាយជាមនុស្សស្រី
Vicky កែក្លាយជាមនុស្សស្រី
Vicky កែក្លាយជាមនុស្សស្រី
Vicky កែក្លាយជាមនុស្សស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]