បរទេស៖ ជាការពិត តារាៗ តែងតែធ្វើយ៉ាងណា ឲ្យហ្វេនចាប់អារម្មណ៍ ទៅលើពួកគេមិនថា ស្ទាយ៍តែងខ្លួន សម្លៀកបំពាក់ និងការផាត់មុខជាដើម។

ជាពិសេស គេចាប់អារម្មណ៍ តារានីមួយៗ តែងផាត់មុខ យ៉ាងខ្ញង់បំផុត រាល់ពេលឡើងឆាក ឬចូលរួមកម្មវិធីនានា ដើម្បីទទួលបានការចាប់អារម្មណ៍ និងបន្ថែមសម្រស់របស់ពួកគេបន្ថែមទៀត ព្រោះថាពេលខ្លះ សម្រស់ធម្មជាតិ មិនបានធ្វើឲ្យ ស្រស់ស្អាត១០០ភាគរយនោះទេ គឺត្រូវតែថែមថយខ្លះៗហើយ។

ប៉ុន្តែហ្វេនភាគច្រើន យល់ថា តារាខ្លះ មុខចាស់ខ្លាំង នៅពេលពួកគេ បានផាត់មុខ ទាំងដែលសម្រស់របស់ពួកគេ កាលមិនទាន់ផាត់មុខ ក្មេងជាងវ័យជាងនេះឆ្ងាយណាស់។ ដោយសារតែបែបនេះហើយ ហ្វេន បានសំណូមពរឲ្យតារាទាំងនោះ ផាត់មុខស្រាលៗបានហើយ ព្រោះថា ពួកគេ ស្អាតស្រាប់ បើសិន កាន់តែតុបតែងមុខ កាន់តែចាស់ ជាងសម្រស់ទៅទៀត៕ 

Taylor Swift
Selena Gomez
Miranda Kerr
Demi Lovato
Emma Watson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]