ភ្នំពេញ៖ តារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាព នាយហុងដា កំពុងតែជួបទុក្ខជាទម្ងន់ព្រោះឪពុកជាទីស្រលាញ់ កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ក្នុងស្ថានភាពគួរឲ្យបារម្ភ ត្រូវប្រើប្រាស់អុកស៊ីសែន ដើម្បីដកដង្ហើមគ្រប់ពេល ធ្វើឲ្យតារារូបនេះអាណិត និងភ័យព្រួយយ៉ាងខ្លាំង។

ក៏ប៉ុន្តែកាលពីថ្មីៗនេះ លោកក៏បានធ្វើការប្រកាសជាសាធារណៈ ដោយសារតែស្ថានភាពជីវភាពកំពុងតែខ្វះខាត ត្រូវយកប្រាក់ដើម្បីព្យាបាលឪពុក លោកក៏សម្រេចចិត្តយកផ្ទះដែលខ្លួនកំពុងរស់នៅ ដាក់លក់ជាផ្លូវការ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយសារតែចង់ឲ្យលោកឪពុកបានជាសះស្បើយវិញ ក្នុងនាមជាកូនប្រុសមួយរូបបានលះបង់ កន្លែងជ្រកកោនរបស់ខ្លួន និងគ្រួសារ ប្រកាសដាក់លក់ជាបន្ទាន់ ព្រោះត្រូវការប្រាក់ ដោយសារតែស្ថានភាពលោកឪពុកពេលនេះស្ថិតក្នុងភាពពិបាកខ្លាំង រូបរាងស្គមតែម្តង។

តាមរយៈ ដំណឹងមួយនេះ ក៏បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនសរសើរដល់លោកគ្រប់គ្នា ដែលមានទឹកចិត្តល្អស្រលាញ់លោកឪពុក និងធ្វើជាកូនគំរូល្អយ៉ាងដូច្នោះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រពិតជាមានចិត្តអាណិតដល់លោក ដែលត្រូវមើលថែកូនស្រីផង ឪពុកកំពុងតែមានជំងឺផង ស្របពេលដែលភរិយាបានលាចាកលោកចោលអស់ពេលជាច្រើនឆ្នាំមកនេះ ជីវិតរបស់លោក ពោរពេញដោយបញ្ហា៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយហុងដា
នាយហុងដា
នាយហុងដា
លោកឪពុកនាយហុងដា
លោកឪពុកនាយហុងដា កំពុងធ្លាក់ខ្លួនឈឺ
លោកឪពុកនាយហុងដា កំពុងធ្លាក់ខ្លួនឈឺ
ផ្ទះដែលលោកបានដាក់លក់
សាររបស់នាយហុងដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា