ភ្នំពេញ៖ មនុស្សភាគច្រើន តែងតែប្រាថ្នាខ្លួន ក្លាយជាកូនក្រមុំដ៏ស្រស់ស្អាត នៅក្នុងមង្គលការ ជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់ជាទីបំផុត។ ហើយក្នុងនោះដែរ តារាខ្លះ ក៏បានរៀបចំពិធី ទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីលើកមុខលើកមាត់គ្រួសាររបស់ពួកគេ។

ប៉ុន្តែបើអ្នកគិតមួយផ្នែកទៀត ការរៀបការ ជារឿងសំខាន់ តែប្រសិនការហើយ បែកបាក់គ្នានោះ វាខាតទាំងលុយ ខាតទាំងពេលវេលាទៀត។ អ្វីដែលសំខាន់ ឲ្យតែមនុស្សចេះស្រលាញ់ អធ្យាស្រ័យគ្នា គឺវាជាក្តីសុខណាស់ទៅហើយ ។

ក្នុងនោះ ក៏មានតារាខ្លះ មិនបាន ឬអាចថា មិនទាន់ចូលរោងជ័យ ជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់ទេ តែពួកគេ អាចបង្កើតក្រុមគ្រួសារបានយ៉ាងមានសុភមង្គលជាមួយគ្នា ដែលធ្វើឲ្យមនុស្សជាច្រើន បានសរសើរទៅលើពួកគេ។ ជាពិសេស ពួកគេ ក៏កំពុងតែសាងគ្រួសារ ជាមួយនឹងសមាជិកតូចម្នាក់ទៀតផងដែរ កាន់តែមានក្តីសុខពេញទីតែម្តង។

យ៉ាងណាមិញ ការដែលរៀបការ អ្នកណាថាមិនចង់នោះ? តែពេលខ្លះ អាចមកពី កត្តាហិរញ្ញវត្ថុ ឬក៏ពួកគេ ចង់បានជីវិតបែបនេះជាង សំខាន់ឲ្យចាស់ទុំដឹងលឺ និងការរស់នៅជាមួយគ្នា មានសុភមង្គលខ្លាំង មានតែក្តីស្រលាញ់ វាគ្រប់គ្រាន់ទៅហើយ៕ 

ចុះតារាណាខ្លះ កំពុងតែមានក្តីសុខ ជាមួយនឹងក្រុមគ្រួសារដ៏តូចរបស់ពួកគេ តាមដានទាំងអស់គ្នា៖

សុន ស្រីពេជ្រ
សុន ស្រីពេជ្រ និងស្វាមី
ស្វាមី និងកូននាង
ឡោម លក្ខិណា និងស្វាមី
ឡោម លក្ខិណា និងកូន
ស្វាមីនាង
នៅ សូនីតា
នៅ សូនីតា និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា