កូរ៉េខាងត្បូង៖ តារាសម្តែងប្រុស Ahn Jae Hyun ដែលគ្រប់គ្នាបានស្គាល់ថា គឺជាស្វាមីជាទីស្រលាញ់របស់តារាសម្តែងស្រី Goo Hye Sun តួឯកស្រីក្នុងរឿង F4 ថ្មីៗនេះលោកបានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការប្រែប្រួលរូបរាងរបស់លោក។

គួរឲ្យដឹងថា កាលពីថ្មីៗនេះ តារាសម្តែងប្រុសសាច់សខ្ចីដូចសំឡីរូបនេះ បានបង្ហោះនូវរូបថតមួយសន្លឹក ដោយលោកបានពាក់អាវវាលក្លៀក បង្ហាញឲ្យឃើញសាច់ដុំយ៉ាងសង្ហា ខុសប្លែកពីកាលលើកមុនដាច់ ដែលកន្លងមកគេធ្លាប់ឃើញតារាប្រុសរូបនេះ មានរូបរាងស្គមស្តើង។

មិនតែប៉ុណ្ណោះ យោងតាមវីដេអូTeaser នៃកម្មវិធី «Kang’s Kitchen 2» ក៏កាន់តែបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា តារាប្រុស Ahn Jae Hyun ពិតជាមានការប្រែប្រួលរូបរាងពិតមែន មកជាមានសាច់ដុំស្មាបើកធំ ដោយសារតែការហាត់ប្រាណ ដែលមើលទៅគឺ កាន់តែសង្ហាជាងពេលមិនទាន់រៀបការទៅទៀត៕ 

Ahn Jae Hyun និង Goo Hye Sun កាលពីទើបនឹងរៀបការ
Ahn Jae Hyun និង Goo Hye Sun កាលពីទើបនឹងរៀបការ
Ahn Jae Hyun និង Goo Hye Sun កាលពីទើបនឹងរៀបការ
Ahn Jae Hyun កាលពីមុន
Ahn Jae Hyun បច្ចុប្បន្ន
Ahn Jae Hyun បច្ចុប្បន្នAhn Jae Hyun បច្ចុប្បន្ន
Ahn Jae Hyun បច្ចុប្បន្ន
Ahn Jae Hyun បច្ចុប្បន្ន
Ahn Jae Hyun បច្ចុប្បន្ន
Ahn Jae Hyun បច្ចុប្បន្ន
Ahn Jae Hyun បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]