កូរ៉េខាងត្បូង៖ Blackpink គឺជាក្រុម តារាចម្រៀងK-Pop ដ៏ល្បីល្បាញ​ ហើយត្រូវបានមិត្តៗយុវវ័យ គ្រប់មជ្ឈដ្ឋាន ទទួលស្គាល់តាមរយៈ សមត្ថភាពសិល្បៈ ដ៏បុិនប្រសប់និងរូបសម្ភស្ស គួរឲ្យទាក់ទាញ របស់សមាជិកម្នាក់ៗ ទៀតផងដែរ។

គេសង្កេតឃើញថា Blackpink បានផ្ទុះការគាំទ្រខ្លាំង តាមរយៈបទចម្រៀង«Kill This Love» ដែលមានលក្ខណៈ ប្លែកពីបទផ្សេងៗ មិនថា ទំនុកភ្លេង និង ក្បាច់រាំដ៏រស់រវើក។ លើសពីនេះ តារាកូរ៉េក្រុមនេះ បានធ្វើឲ្យអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ ពីស្ទាយ៏តុបតែងខ្លួន​ នៅក្នុងបទ«Kill this love» គឹគួរឲ្យចាប់អារម្មណ៏ខ្លាំង។

ម៉្យាងទៀត មានមហាជនជាច្រើន ចង់ដឹងពីតម្លៃ និងប្រភពនៃសម្លៀកបំពាក់នោះយ៉ាងខ្លាំង ហេតុនេះហើយ តាមដានការរៀបរាប់ខាងក្រោមទាំងអស់គ្នា៖

១៖ វែ៉នតាដែលLisa បានពាក់

ក្នុងMV បទ«Kill this love» Lisa បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៏ច្រើនជាមួយវ៉ែនតា ដែលនាងបានពាក់។ តាមពិតទៅ ជាប៊្រេនរបស់Givenchy ដែលមានតម្លៃរហូត ដល់ទៅ ១០០០ ដុល្លារឯណោះ។

២៖ រ៉ូបរបស់Lisa

ក្នុងនោះដែរ Lisa បានគ្រងក្នុងរ៉ូប​ខ្លី ដែលមានពណ៍ចម្រះុ ជាប៊្រេនរបស់ CELINE ហើយអ្វីដែលពិសេស  វាធ្វើឡើង ពីសរសៃសូត្រ ដែលមានតម្លៃ រហូតដល់ទៅ មួយមុឺន ដុលា្លរជាងផងដែរ។  

៣៖ រ៉ូបផ្ការបស់Jisoo

បើក្រលេកមើល Jisoo វិញក៏ស្រស់ស្អាត មិនណយដែរ គ្រាន់តែរ៉ូបផ្កា ពណ៌ខ្មៅដែលបានសម្ដែងក្នុងបទ«Kill This Love » ជាប៊្រេនរបស់Versace ដែលជាយីហ៊ោមួយ ដែលមានតម្លៃកប់ពពក។

៤៖អាវពណ៌សរបស់Jennie

ក្នុងបទនេះដែរ Jennie បានលេងស្ទាយ៏ បែបសម្លៀកបំពាក់ឈុតស ដ៏ស្រស់ស្អាត​ដែលេជាប៊្រេន ដ៏ល្បីរបស់ Channel មានតម្លៃរហូតដល់ទៅ ៨០០ដុល្លារឯណោះ។

អាវនេះមានតម្លៃ ៦៧ដុល្លារ
អាវក្រៅនេះមានតម្លៃ ១៥១ដុល្លារ
ប្រដាប់រឹតនេះ មានតម្លៃ ៧១០ដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]