កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ មិនថាអ្នកណាៗនោះទេ ឲ្យតែនិយាយដល់ក្រុមចម្រៀងនារី Kpop ប្រាកដណាស់គឺសុទ្ធសឹងតែនឹកឃើញដល់ឈ្មោះក្រុម Blackpink មុនគេ។

ជាការពិតណាស់ បច្ចុប្បន្ននេះ ក្រុមចម្រៀង Blackpink ត្រូវបានគេដឹងថា កំពុងតែវាយលុកខ្លាំងនៅលើទីផ្សារតន្រ្តី ជាពិសេសនោះ គឺនៅពេលនេះពួកគេកំពុងតែផ្តោតការងារសិល្បៈយ៉ាងសកម្ម នៅឯបែកខាងអ៊ឺរ៉ុប ជាមួយនឹងការប្រារព្ធធ្វើព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍របស់ខ្លួន «BLACKPINK World Tour In Your Area 2019» ទូទាំងពិភពលោក ដែលសំបុត្រចូលរួមទស្សនា ត្រូវបានគេរាយការណ៍មកថា សុទ្ធតែលក់ដាច់អស់គ្មានសល់ គ្រប់ប្រទេសតែម្តង។

ហើយកាលពីខែមុននេះផងដែរ ក្រុមចម្រៀងស្រីស្រស់ទាំង៤រូបនេះ ក៏បានប្រារព្ធធ្វើព្រឹត្តិការណ៍ប្រគុំតន្រ្តីរបស់ខ្លួន នៅឯប៉ែកខាងអាមេរិកខាងជើងផងដែរ ដោយក្នុងនោះមានដូចជា Los Angelas Chicago Hamilton  Newark  Atlanta និង Fort Worth ដោយទទួលបានភាពជោគជ័យយ៉ាងច្រើនលើសលប់ ជាមួយនឹងវត្តមានអ្នកគាំទ្រចូលរួមរាប់ម៉ឺននាក់ និងសំបុត្ររាប់ម៉ឺនត្រូវបានលក់អស់គ្មានសល់។

មិនតែប៉ុណ្ណោះ នេះបើយោងតាមការរាយការណ៍ពីប្រភព Touring Data បានឲ្យដឹងថា គិតត្រឹមតែ Blackpink សម្តែងConcertម្តង នៅឯរដ្ឋ Chicago ក៏អាចរកចំណូលបានចំនួន ១,៨១៥,០៦២ ដុល្លារអាមេរិក សំបុត្រចំនួន ១១,៤១៧ ត្រូវបានលក់ខ្ទេចគ្មានសល់ ដែលធ្វើឲ្យBlackpink បានបំបែកកំណត់ត្រាថ្មី ក្លាយជាក្រុមចម្រៀងKpopស្រីដំបូងបង្អស់ ដែលអាចរកចំណូលបានពីការសម្តែងConcert នៅឯអាមេរិកក្នុងមួយ Show លើសពី១លានដុល្លារ និងបានបំបែកកំណត់ត្រាទូទាំងពិភពលោក ជាប់ក្នុងតារាង Top 10 ក្លាយជាក្រុមចម្រៀងនារីតែ១គត់ក្នុងអាស៊ី ដែលអាចរកចំណូលបានលើសពី១លានដុល្លារ សម្រាប់ការសម្តែងក្នុងមួយConcert នៅឯអាមេរិកផងដែរ។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ Blackpink កំពុងតែមមាញឹកខ្លាំង ក្នុងការដើរTour Concert របស់ខ្លួនប្រមាណជាង២០ប្រទេសទូទាំងពិភពលោក ហើយបើគិតសរុបជាចំនួនទឹកប្រាក់ ដែលរកបានវិញ គឺប្រាកដណាស់ មិនក្រោម២០លានដុល្លារនោះទេ៕

BLACKPINK ជាប់ជាក្រុមចម្រៀងស្រី រកចំណូលបាន១លានដុល្លារក្នុងមួយConcert
BLACKPINK ជាប់ជាក្រុមចម្រៀងស្រី រកចំណូលបាន១លានដុល្លារក្នុងមួយConcert
BLACKPINK ជាប់ជាក្រុមចម្រៀងស្រី រកចំណូលបាន១លានដុល្លារក្នុងមួយConcert
ក្រុមចម្រៀងស្រី BLACKPINK
ក្រុមចម្រៀងស្រី BLACKPINK
ក្រុមចម្រៀងស្រី BLACKPINK
ក្រុមចម្រៀងស្រី BLACKPINK
ក្រុមចម្រៀងស្រី BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]