ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថាអតីតពិធីករប្រុសដ៏មានប្រជាប្រិយភាព វីជេ រតនា កាន់តែផ្អែមល្ហែមជាមួយភរិយា កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើននាំគ្នាពេញចិត្ត យ៉ាងខ្លាំង។

ខណៈពេលនេះដែរ លោកក៏ទទួលបានចំណងដៃកូនប្រុស២នាក់ ដែលសុទ្ធតែស្អាតៗ និងមានមុខមាត់យ៉ាងគួរឲ្យក្នាញ់ តែបើងាកមកមើលពីជីវិតដ៏មានក្តីសុខរបស់លោកវិញ ក៏កាន់តែស្វីតខ្លាំងឡើងថែមទៀត ទោះបីជាមានកូន២រួចក៏ដោយយ៉ាងណាក្តី។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ បន្ទាប់ពីទំនេរពីការងារ តារាប្រុសរូបនេះបាននាំគ្រួសារ ដើរលេងលំហែលកាយនៅលើឆ្នេរសមុទ្រ ដោយបានបង្ហាញនូវសកម្មភាពយ៉ាងមានសុភមង្គលខ្លាំងជាមួយគ្រួសារ ធ្វើឲ្យអ្នកគាំទ្រជាច្រើនប្រាថ្នាចង់បានបែបនេះគ្រប់គ្នា។

អ្វីដែលកាន់តែពិសេសនោះគឺ លោកបានបញ្ចេញសារដ៏មានអត្ថន័យយ៉ាងដូច្នោះថា៖« ៩ ឆ្នាំមុនសូម្បីតែគិតបងបានបីអូន ថើបអូន កាន់ដៃអូន ក៏មិនហ៊ានផង បានត្រឹមតែលួចស្រលាញ់ តែ ៩ឆ្នាំក្រោយបងបាន ក្លាយជាប្ដី ស្របច្បាប់ របស់អូន ហើយថែម ទាំងមានកូន ២ពីរនាក់ទៀត មនុស្សយើងកុំ អស់សង្ឃឹម ពេលខ្លះ បើគេជាគូរនឹងយើង គេនឹងមកដោយឯកឯង ខ្ញុំជឿលើនិស្ស័យ គេថាធ្វើបុណ្យជាមួយគ្នារាប់រយជាតិ ទើបកើតជាតិនេះ បានជាប្ដីប្រពន្ធនឹងគ្នា #បងសូមផ្សងឲ្យបងក្លាយជាប្ដីអូនគ្រប់ជាតិ »៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

វីជេ រតនា និងគ្រួសារ
វីជេ រតនា និងគ្រួសារ
វីជេ រតនា នាំគ្រួសារបង្ហាញភាពផ្អែមល្ហែមលើឆ្នេរសមុទ្រ
វីជេ រតនា នាំគ្រួសារបង្ហាញភាពផ្អែមល្ហែមលើឆ្នេរសមុទ្រ
វីជេ រតនា នាំគ្រួសារបង្ហាញភាពផ្អែមល្ហែមលើឆ្នេរសមុទ្រ
វីជេ រតនា នាំគ្រួសារបង្ហាញភាពផ្អែមល្ហែមលើឆ្នេរសមុទ្រ
វីជេ រតនា នាំគ្រួសារបង្ហាញភាពផ្អែមល្ហែមលើឆ្នេរសមុទ្រ
វីជេ រតនា នាំគ្រួសារបង្ហាញភាពផ្អែមល្ហែមលើឆ្នេរសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា