ភ្នំពេញ៖ ខ្សែភាពយន្តរឿង «Godzilla: King of the Monsters» នឹងមកដល់រោងភាពយន្តនាថ្ងៃទី ៣១ ខែឧសភានេះ ដែលក៏ជាការត្រលប់មកវិញនៃស្តេច Titan កាលពីឆ្នាំ ២០១៤ ផងដែរ។ ទស្សនិកជនជាច្រើន ជាពិសេសប្រិយមិត្តដែលទន្ទឹងរង់ចាំនៃការចាក់បញ្ចាំងរបស់ខ្សែភាពយន្តនេះ នឹងបានឃើញនូវការប្រយុទ្ធដ៏ខ្លាំងក្លារវាង Godzilla និង Titans ជាច្រើនដែលខ្លះជាស្ដេចនៃ Titans ទៀតផងដែលមានដូចជា Ghidorah, Rodan, Mothra, និងសត្វ Titan ផ្សេងទៀត។

ខ្សែភាពយន្ត «Godzilla: King of the Monsters» នេះនឹងប្រព្រឹត្តឡើងនៅក្នុងបច្ចុប្បន្នកាល ដែលពិភពលោកកំពុងតែមានភាពវក់វរយ៉ាងខ្លាំងនៅការរកឃើញនូវ Titans ជាច្រើននៅជុំវិញពិភពលោក។ Monarch ដែលជាអង្គការស្រាវជ្រាវសម្ងាត់បានខិតខំធ្វើការស្រាវជ្រាវពីមូលហេតុដែល Titans ទាំងអស់នេះលិចឡើងនៅលើភពផែនដី ដែលយូរនឹងឆាប់ពួគអ្នកវិទ្យាសាស្រ្តទាំងនេះបានយល់ដឹងថាមនុស្សអាចនឹងក្លាយជាសត្វចិញ្ចឹមរបស់កំពូល Titans ទាំងនេះ។

នៅពេលដែលមានការភ្ញាក់ឡើងពី Ghidorah, Rodan, និង Mothra កំពូល Titans នេះចាប់ផ្តើមបំផ្លាញមនុស្សលោកជាបណ្តើរៗ ចង់ដឹងថា តើនៅទីបំផុត Godzilla នៅខាងមួយណា? មនុស្ស ឬក៏ Titan ទាំងនោះ? កុំភ្លេចទៅទស្សនាខ្សែភាពយន្ត «Godzilla: King of the Monsters» នៅរោងភាពយន្តនាថ្ងៃទី ៣១ ខែឧសភា នេះទាំងអស់គ្នា ហើយក៏កុំភ្លេចទស្សនាខ្សែភាពយន្តល្បីប្រចាំឆ្នាំដ៏ព្រឺព្រួចនេះឱ្យបានគ្រប់បទពិសោធន៍ដូចជា 3D ATMOS IMAX ៕

រឿង «Godzilla: King of the Monsters»
រឿង «Godzilla: King of the Monsters»
រឿង «Godzilla: King of the Monsters»
រឿង «Godzilla: King of the Monsters»

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]