អេស្ប៉ាញ៖ លោក Ernesto Valverde កំពុងស្ថិតនៅក្នុងតំណែងជាគ្រូបង្វឹករបស់ក្លិប Barcelona នៅឡើយ បើទោះបីជាអ្នកគាំទ្រជាច្រើនរបស់ក្លិប បានសម្តែងការមិនពេញចិត្ត និងចង់ឱ្យលោកលាលែងយ៉ាងណាក្តី។ លោក Josep Maria Bartomeu ដែលជាប្រធានក្លិប នៅតែបន្តផ្តល់សេចក្តីទុកចិត្តដល់លោក Valverde ដដែល បើទោះបីជាគ្រូបង្វឹករូបនេះ ដឹកនាំក្លិបមិនសូវបានល្អសម្រាប់ប៉ុន្មានប្រកួតចុងក្រោយនេះយ៉ាងណាក្តី។ 

លោក Josep Maria Bartomeu
លោក Ernesto Valverde

យ៉ាងណាក្តី ក្លិប Barcelona នៅតែត្រៀមផ្លូវក្រោយសម្រាប់ការពារ ក្នុងករណីប្រសិនបើលោក Valverde ចង់ចាកចេញពី Barcelona ដោយខ្លួនឯង។ បើតាមប្រភព RAC1 ដែលចុះផ្សាយដោយ Marca បេក្ខភាពដែល Barcelona ចាត់ទុកជាគោលដៅសំខាន់បំផុតនោះគឺ លោក Robert Martinez ដែលបច្ចុប្បន្ននេះកំពុងដឹកនាំក្រុមជម្រើសជាតិប៊ែលហ្សិក ខណៈលោក Ronald Koeman គ្រូបង្វឹករបស់ជម្រើសជាតិហូឡង់និងលោក Erik Ten Hag គ្រូបង្វឹករបស់ក្លិប Ajax ក៏ស្ថិតក្នុងជម្រើសផងដែរ។

ក្រោយធ្លាក់ចេញពីពាន UEFA Champions League និងចាញ់ Valancia នៅវគ្គផ្តាច់ព្រ័ត្រ Copa Del Rey បណ្តាអ្នកគាំទ្ររបស់ក្លិបយក្សអេស្ប៉ាញមួយនេះ បានទាមទារឱ្យលោក Valverde ចាកចេញពីតំណែង ខណៈដែលបុគ្គលសំខាន់ៗរបស់ក្លិបរួមមាន លោក Bartomeu, កីឡាករ Leo Messi ព្រមទាំង Gerrad Pique ជាដើម នៅតែបន្តជឿជាក់ទៅលើគ្រូបង្វឹករូបនេះដដែល។ លោក Bartomeu បាននិយាយក្រោយបរាជ័យ Copa Del Rey ថា “គ្រូបង្វឹកតែម្នាក់ឯង មិនមែនជាអ្នកទទួលខុសត្រូវចំពោះកំហុសទាំងអស់នេះបានឡើយ”៕ 

លោក Robert Martinez
លោក Ronald Koeman
លោក Erik Ten Hag

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]