ភ្នំពេញ៖ យោងតាម Page ផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO នៅកម្ពុជាបានបង្ហោះរូបភាពមួយ ដោយសរសេរថា តើ 60X ជាអ្វី? ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរូម Comment និង Share បន្តគ្នានៅលើបណ្តាញសង្គម។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ នៅខាងក្រោមពាក្យ 60X មានសរសេរអក្សថា OPPO Reno Series FURTHER YOUR VISION ដែលហាក់ដូចចង់បង្ហាញថា ពាក្យ 60X បាននឹងកំពុងមកជាមួយទូរស័ព្ទស៊េរិថ្មី Reno ដូច្នោះដែរ ប៉ុន្តែយើងមិនដឹងថាវាមកក្នុងមុខងារមួយណាឲ្យពិតប្រាកដក្នុងស្មាតហ្វូនម៉ូឌែលមួយនេះឡើយ វាអាចមកក្នុងនាមជាមុខងារកាមេរ៉ា Power Zoom ឬជាទំហំអ្វីផ្សេងទៀតដែលយើងមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។ 

Oppo Reno 60X

ប៉ុន្តែកន្លងមកយោងតាមព័ត៌មានបែកធ្លាយបរទេសមួយចំនួនបានឲ្យដឹងថា OPPO មានគម្រោងនឹងបង្ហាញអ្វីដែលប្លែក និងអ្វីដែលថ្មី ជាការភ្ញាក់ផ្អើលបំផុតសម្រាប់អតិថិជនរបស់ពួកគេ មិនឲ្យខកបំណងឡើយជាពិសេសលើការរចនាទូរស័ព្ទស៊េរីថ្មីដែលមានឈ្មោះថា OPPO Reno របស់ពួកគេ ប៉ុន្តែអ្វីដែលយើងខ្ញុំកាន់តែឆ្ងល់នោះ Reno របស់ OPPO ធ្លាប់បានប្រកាសខ្លួនឯងថា ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺមានឈ្មោះថា Reno 10X Hybrid Zoom ចុះហេតុអ្វីបានជាបំពាក់មុខងារ 60X មកពីណាទៀតហើយ? ថាមិនត្រូវ OPPO អាចលេងល្បែងបញ្ជោតភ្នែកឲ្យអ្នកប្រើប្រាស់មានចាប់អារម្មណ៍លើផលិតផលថ្មីរបស់ខ្លួនទេដឹង ប៉ុន្តែបើមានមុខងារ Zoom 60X មែនកប់ស៊េរីហើយ OPPO អើយ! ព្រោះជាធម្មតា ការ Zoom របស់ទូរស័ព្ទនីមួយៗអាចបានត្រឹម 5X ឬ 10X ប៉ុណ្ណោះ ចុះទំរាំតែមាន 60X ទៀត មិនដឹងថា Zoom ដល់ឋាន្តណាទៅលោកព្រះ?។ 

ដូច្នេះគ្នាយើងចាំមើលបន្តទៀតថា 60X របស់ OPPO គឺជាអ្វីឲ្យពិតប្រាកដទៅ? ហើយថាតើវាជាអ្វីឲ្យប្រាកដរបស់ក្រុមហ៊ុន OPPO ទៅ? ឬវាគ្រាន់តែជាយុទ្ធសាស្រ្តទាក់ទាញចិត្តអ្នកប្រើប្រាស់ស្មាតហ្វូនឲ្យកាន់តែចាប់អារម្មណ៍ខ្លាំងមកលើផលិតផលថ្មីរបស់ខ្លួន? ប៉ុន្តែកន្លងមកយោងតាមការសង្កេតរបស់យើងខ្ញុំគឺថា OPPO ជាក្រុមហ៊ុនស្មាតហ្វូនមួយ ដែលមានភាពច្នៃប្រឌិតខ្ពស់ និងមានភាពវៃឆ្លាតខ្លាំងណាស់ក្នុងការបញ្ចេញផលិតផលថ្មីៗរបស់ខ្លួនម្តងៗនៅលើទីផ្សារ ហើយប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់ និងចង់ដឹងថាអ្វីទៅជា 60X សូមបន្តតាមដាន Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជាតាមរយៈ Link https://facebook.com/OPPOCAMBODIA/

Oppo Reno 60X

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]