ភ្នំពេញ​៖ រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា បើកទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាសង្វាក់ផលិតកម្មផលិតផលស្រាបៀរ និងភេសជ្ជៈ ហើយនេះជាហេតុផល ៥ យ៉ាង ដែលសាធារណជនគួរមកទស្សនារោងចក្រដ៏ទំនើបមួយនេះ៖

១. ខ្មែរ ប៊ែវើរីជីស គឺជារោងចក្រវិនិយោគដោយកូនខ្មែរពិតប្រាកដតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលផលិតទាំងស្រាបៀរ និងភេសជ្ជៈ ដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។ សាធារណជននឹងទទួលបាននូវចំណេះដឹងស៊ីជម្រៅអំពីសង្វាក់ផលិតកម្ម គុណភាពនៃគ្រឿងផ្សំ និងការវេចខ្ចប់ដ៏ទំនើបរបស់ស្រាបៀរកម្ពុជា និងភេសជ្ជៈគ្រប់មុខ ដោយមានមគ្គុទេសក៍ដែលមានជំនាញក្នុងវិស័យនេះពន្យល់គ្រប់ដំណាក់កាល។

រោងចក្រ ខ្មែរ ប៊ែវើរីជីស

២. ភ្ញៀវដែលដើរទស្សនារោងចក្រ អាចមានឱកាសចូលរួមជូយសង្គមតាមរយៈការទិញវត្ថុអនុស្សាវរីយ៍ ដែលដាក់លក់ក្នុងរោងចក្រ ដែលប្រាក់ចំណេញទាំងអស់នោះនឹងត្រូវបានយកទៅជួយអភិវឌ្ឍសហគមន៍វិញ។

រោងចក្រ ខ្មែរ ប៊ែវើរីជីស

៣. រោងចក្រ ខ្មែរ ប៊ែវើរីជីស ក៏មានសាលប្រជុំដ៏ធំ និងទំនើបដែលអាចផ្ទុកមនុស្សបានចំនួន ៣០០ នាក់ សម្រាប់ឲ្យសាធារណជនប្រើប្រាស់ដោយមិនគិតកម្រៃសម្រាប់ការរៀបចំកម្មវិធីនានា ដែលមិនយកប្រាក់ចំណេញ។

រោងចក្រ ខ្មែរ ប៊ែវើរីជីស

៤. ក្រៅពីការផ្តោតសំខាន់លើគ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបដែលមិនប៉ះពាល់ដល់បរិស្ថាន រោងចក្រ ខ្មែរ ប៊ែវើរីជីស កំពុងតែផ្លាស់ប្តូរមុខមាត់បរិវេណរោងចក្រដ៏ធំមួយនេះឲ្យកាន់តែមានភាពបៃតងជាងមុន ដើម្បីបង្កើនបរិយាកាសស្រស់ស្រាយ និងស្អាតសម្រាប់បុគ្គលិកក៏ដូចជាភ្ញៀវដែលមកទស្សនារោងចក្រ។

រោងចក្រ ខ្មែរ ប៊ែវើរីជីស

៥. ភ្ញៀវដែលដើរទស្សនារោងចក្រ នឹងមានឱកាសភ្លក់ស្រាបៀរកម្ពុជាស្រស់ៗ និងត្រជាក់ៗ ព្រមទាំងភេសជ្ជៈដទៃទៀតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងកន្លែងទទួលទានអាហារ ដែលមានផាសុកភាព និងអាចរីករាយជាមួយការកម្សាន្តផ្សេងៗ៕

រោងចក្រ ខ្មែរ ប៊ែវើរីជីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]