អង់គ្លេស៖ កីឡាករ Harry Kane បានចេញមុខមកបញ្ជាក់ច្បាស់ៗពីស្ថានភាពរបួសរបស់ខ្លួន បន្ទាប់ពីសម្រាកពីទីលានអស់មួយរយៈធំ។ Kane បានឱ្យដឹងថា ស្ថានភាពរបួសរបស់គេ គឺបានជាសះស្បើយ ១០០%ហើយ ចំពោះអ្វីដែលត្រូវរង់ចាំនោះ គឺស្ថិតលើការសម្រេចចិត្តរបស់គ្រូបង្វឹករបស់គេគឺលោក Pochettino តែប៉ុណ្ណោះ។

កីឡាករ Harry Kane រងរបួសពេលប្រកួតជាមួយ Man City
កីឡាករ Harry Kane រងរបួសពេលប្រកួតជាមួយ Man City

គួរបញ្ជាក់ថា Harry Kane បានរងរបួសធ្ងន់ធ្ងរត្រង់ក-ជើងខាងឆ្វេងរបស់គាត់ អំឡុងការប្រកួតទល់នឹង Manchester City នាវគ្គ ៨ក្រុមចុងក្រោយកាលពីខែមេសាកន្លងទៅ ខណៈដែលលោក Pochettino មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពរបស់គេ និងភ័យខ្លាចថា Kane អាចនឹងអវត្តមានរហូតដល់ចប់រដូវកាលតែម្តង។ យ៉ាងណាមិញ Kane បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ល្អ ហើយក៏គ្មានអ្វីដែលជាបញ្ហាទៀតដែរ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំនឹងអាចចាប់ផ្តើមចូលហ្វឹកហាត់ជាមួយក្រុមបានវិញហើយ។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងស្ថិតនៅលើគ្រូបង្វឹក ថាតើសម្រេចឱ្យខ្ញុំបង្ហាញខ្លួន ឬអត់? យ៉ាងណាក្តី សម្រាប់ខ្លួនខ្ញុំផ្ទាល់អាចធានាបានថា ខ្ញុំត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបង្ហាញខ្លួនសាជាថ្មីម្តងទៀត”។

ក្រុម Tottenham Hotspurs និងត្រូវប្រកួតទល់នឹងក្រុម Liverpool សម្រាប់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League នាថ្ងៃទី ០២ ខែមិថុនាខាងមុខនេះ នាកីឡដ្ឋាន Wanda Metropolitano ប្រទេសអេស្ប៉ាញ៕ 

កីឡាករ Harry Kane ផ្តល់បទសម្ភាសន៍
កីឡាករ Harry Kane បង្ហាញខ្លួនហ្វឹកហាត់
កីឡដ្ឋាន Wanda Metropolitano

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]