ភ្នំពេញ៖ ​Pilot Pen ដែលជាផលិតផលនាំចូល និងចែកចាយដោយសហគ្រាសហ្គូដហៀលកម្ពុជា នឹងមានវត្ដមានក្នុងពិព័រណ៍កុមារអនុស្សាខ្នាតតូច (Mini Edition) ដែលនឹងធ្វើឡើងក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញជាន់ផ្ទាល់ដី មានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៣១ ខែឧសភាដល់ថ្ងៃទី ០១ មិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។

Pilot Pen ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩១៨ នៅប្រទេសជប៉ុន បានមានវត្តមាននៅប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការសរសេររបស់មនុស្សជាច្រើន រាប់ចាប់ពីសិស្សានុសិស្សរហូតដល់មនុស្សពេញវ័យជាងមួយទសវត្សរ៍។ Pilot បានផលិតប៊ិចដែលមានលក្ខណៈសកលដោយប្រើបច្ចេកវិទ្យា ដើម្បីផ្តល់នូវគុណភាព និងតម្លៃដល់អតិថិជនសព្វថ្ងៃនេះ។ 

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា Pilot Pen គឺជាក្រុមហ៊ុនដំបូងគេតែមួយគត់នៅក្នុងពិភពលោក ដែលផលិតប៊ិចមានជ័រលុប ដើម្បីប្រើប្រាស់សម្រាប់លុបលើស្នាមប៊ិចបានដូចជា ប្រភេទប៊ិច Frixion ជាដើម។ Pilot ក៏បានចាប់ផ្តើមផលិតប៊ិចបន្ទាត់ BeGreen ដូចជា ប៊ិចស៊េរី B2B ត្រូវបានផលិតឡើងពីសម្ភារៈកែច្នៃសម្រាប់បរិស្ថាន។

សព្វថ្ងៃនេះ Pilot Pen ត្រូវបាននាំចូល និងចែកចាយដោយសហគ្រាសហ្គូដហៀលនៅប្រទេសកម្ពុជា ដោយបានបន្តនាំមកនូវការច្នៃប្រឌិត និងសកម្មភាពគួរឱ្យភ្ញាក់ផ្អើលដល់មហាជន។ ក្នុងនោះផងដែរ Pilot Pen នឹងមានវត្ដមាននៅក្នុងពិព័រណ៍កុមារអនុស្សាខ្នាតតូច (Mini Edition) ដើម្បីចូលរួមផ្សព្វផ្សាយ និងផ្តល់ជូននូវប្រូម៉ូសិនពិសេសជាច្រើនដូចជា "Pen Buffet" (ទិញ ៥ ដើមមានតម្លៃត្រឹមតែ ៣ ដុល្លារ) និងប៊ិចស៊េរីថ្មីម៉ាក BP1-RT (ទិញ ៣ ដើមមានតម្លៃត្រឹមតែ ១ ដុល្លារ) និង BP1 (ទិញ ៣ ដើម មានតម្លៃត្រឹមតែ ០.៥០ ដុល្លារ) ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញជាន់ផ្ទាល់ដី ដែលរៀបចំឡើងដោយក្រុមហ៊ុនអនុស្សា មានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ០១ មិថុនា ឆ្នាំ២០១៩ ខាងមុខនេះ៕ 

ប្រូម៉ូសិនពិសេសពី Pilot Pen
ប្រូម៉ូសិនពិសេសពី Pilot Pen
ពិព័រណ៍កុមារអនុស្សាខ្នាតតូច
ពិព័រណ៍កុមារអនុស្សាខ្នាតតូច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]