អង់គ្លេស៖ ក្លិប Aston Villa កំពុងតែមានភាពសប្បាយរីករាយ និងអបអរសាទរយ៉ាងខ្លាំង ចំពោះជ័យជម្នះទល់នឹងក្លិប Derby County និងការវិលត្រឡប់មកកាន់ក្របខណ្ឌកំពូល English Premier League សាជាថ្មី។ ដោយឡែក រឿងដែលគួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតរបស់អ្នកគាំទ្រក្លិប Aston Villa គឺស្បែកជើងរបស់ប្រធានក្រុមពាក់អាវលេខ ១០ កីឡាករ Jack Grealish។ ក្នុងការប្រកួតទល់នឹង Derby County កាលពីយប់មិញ គេសង្កេតឃើញប្រធានក្រុមរូបនេះ បានពាក់ស្បែកជើងពណ៌សមួយគូ ដែលមានសភាពចាស់ និងរហែកផងដែរ។ អ្នកគាំទ្រជាច្រើន ព្រមទាំងសារព័ត៌មានល្បីៗជាច្រើនមានការចាប់អារម្មណ៍ និងងឿងឆ្ងល់ថា "ហេតុអ្វីបានជារូបគេជ្រើសយកស្បែកជើងកញ្ចាស់ និងមានសភាពបែបនេះមកពាក់លេងប្រកួតសំខាន់ទៅវិញ??"

កីឡាករ Jack Grealish

ពាក់ព័ន្ធនឹងរឿងនេះ កីឡាករ Jack Grealish បានចេញមុខមកបកស្រាយចម្ងល់របស់អ្នកគាំទ្រទាំងអស់ពីរឿងស្បែកជើងកញ្ចាស់របស់ខ្លួន។ កីឡាករវ័យ ២៣ខាងលើនិយាយថា៖ “ក្រោយពេលដែលខ្ញុំបានត្រឡប់ចូលទីលានវិញបន្ទាប់ពីរបួស ចំពេលដែលស្បែកជើងមួយគូនេះចេញថ្មីល្មម។ ខ្ញុំអាចរកគ្រាប់បាល់ និងបញ្ជូនបាល់ (Assist) បានច្រើនគ្រាប់គួរសមដែរជាមួយស្បែកជើងនេះ ដូច្នេះហើយខ្ញុំគិតថានេះជាស្បែកជើងនាំសំណាង ទើបខ្ញុំរក្សាវាទុករហូតមកតែម្តង”៕

ស្បែកជើងរបស់កីឡាករ Jack Grealish
ពិធីករសួរពីស្បែកជើងរបស់គេ
Aston Villa ឡើងមកកាន់ Premier League វិញ
Aston Villa ឡើងមកកាន់ Premier League វិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]