ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីវ័យក្មេងចំណូលថ្មី កូនស្រីនាយពាក់មី បានធ្វើការបង្ហាញនូវភាពភ័យខ្លាច ក្រោយត្រូវសម្តែងចុះក្រោមអណ្តូងតែម្នាក់ឯង។

តែទោះបីជាមានភាពភ័យខ្លាចយ៉ាងណាក្តី ក៏នាងនៅតែខំប្រឹងចុះទៅទាំងទឹកភ្នែក ដើម្បីឲ្យការផលិតកុនមួយនេះចេញទៅល្អ និងទទួលបានការគាំទ្រខ្លាំង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ ក៏បានបង្ហោះវីដេអូសកម្មភាពកូនរបស់ខ្លួនជាថ្មីម្តងទៀត ដែលនាងយំផង ភ័យផង មិនហ៊ានថត។

តាមរយៈសម្តីតារារូបនេះនៅក្នុងវីដេអូ លោកក៏បាននិយាយ ជាមួយនឹងការលួងចិត្តបញ្ចុះបញ្ចូលកូនយ៉ាងដូច្នោះថា កុនដែលផលិតចំណាយជាង៥ម៉ឺនដុល្លារ អាចនឹងឆាចោល បើសិនជាកូនគាត់មិនហ៊ានថតបែបនេះតទៅទៀត។ តែទោះជាកូនមិនព្រម យំយ៉ាងណាលោកនៅតែខំប្រឹងលួងលោមកូនស្រី ដើម្បីឲ្យងាយស្រួលក្នុងការថត។

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រជាច្រើនពិតជាអាណិតដល់កូនស្រីលោក ដែលនៅក្មេងប៉ុណ្ណឹងខំប្រឹងខ្លាំង ទោះបីជាមានភាពភ័យខ្លាចយ៉ាងណាក្តីនៅក្នុងការសម្តែង ក៏ប៉ុន្តែលោកឪពុកនៅតែនៅក្បែរ និងលួងនាងជានិច្ច៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយពាក់មី
នាយពាក់មី និងកូនស្រី
កូនស្រី នាយពាក់មី ពេលសម្តែង
កូនស្រី នាយពាក់មី ពេលសម្តែង
កូនស្រី នាយពាក់មី ពេលសម្តែង
កូនស្រី នាយពាក់មី យំពេលសម្តែង
កូនស្រី នាយពាក់មី យំមិនហ៊ានថត
កូនស្រី នាយពាក់មី យំមិនហ៊ានថត
កូនស្រី នាយពាក់មី យំមិនហ៊ានថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី