អង់គ្លេស៖ ក្លិបបាល់ទាត់ Aston Villa បានយកឈ្នះក្លិប Derby County ២-១ នៅវគ្គ Final Play-Off Promotion និងបានឡើងមកកាន់ Premier League នារដូវកាលកាលក្រោយបង្គ្រប់ជាមួយក្លិប Norwich City និង Sheff United។ ក្លិប Aston Villa បានបាត់បង់ឱកាសនេះម្តងរួចមកហើយកាលពីរដូវកាលមុន បន្ទាប់ពីភ្លាត់ស្នៀតចាញ់ក្រុម Fulham នៅវគ្គ Final Play-Off Promotion ដូចគ្នានេះ។

ការប្រកួតរវាង Aston Villa និង Derby County
ការប្រកួតរវាង Aston Villa និង Derby County

គួរបញ្ជាក់ថា គ្រាប់បាល់ទាំងពីររបស់ Aston Villa សម្រេចបានដោយកីឡាករ El Ghazi នៅនាទីទី ៤៤មុនបញ្ចប់វគ្គទី១ និងបន្ថែមមួយគ្រាប់ទៀតដោយកីឡាករ Jonh McGinn នៅនាទីទី ៥៩ ខណៈដែលមួយគ្រាប់របស់ Derby ធ្វើបានសម្រេចដោយកីឡាករ Martyn Waghorn នៅនាទីទី ៨១។ ដោយឡែក សម្រាប់ការឡើងមកកាន់ Premier League សាជាថ្មីនេះ Aston Villa ក៏ទទួលបានប្រាក់រង្វាន់ចំនួន ១៧០លានផោនរួចជាស្រេចពីការប្រកួតឈ្នះវគ្គ Play-Off Final នេះ ក្រោយពីធ្លាក់ទៅកាន់ក្របខណ្ឌលីគលំដាប់ទី២នេះ តាំងពីរដូវកាល ២០១៦/២០១៧មក៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

Aston Villa លើកពាន Play-Off Promotion
Aston Villa លើកពាន Play-Off Promotion
Aston Villa លើកពាន Play-Off Promotion

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]