កូរ៉េខាងត្បូង៖ មិនប៉ុន្មានខែចុងក្រោយនេះ បានលេចឮនូវព័ត៌មានចចាមអារ៉ាមខ្សឹបខ្សៀវជាច្រើន ពាក់ព័ន្ធទៅនឹងចំណងអាពាហ៍ពិពាហ៍ របស់កំពូលតារាសម្តែងប្រុសស្រីល្បីឈ្មោះ ប្រចាំប្រទេសកូរ៉េ គឺតារាសម្តែងស្រី Song Hye Kyo ដែលគ្រប់គ្នាស្គាល់ថា ហ៊ាន់ ជីអ៊ុន ជាមួយនឹងស្វាមីវ័យក្មេងជាងគឺតារាប្រុស Song Joong Ki ដោយបានលេចឮពាក្យចចាមអារ៉ាមកន្លងមកថា ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ កំពុងតែមានការរង្គោះរង្គើ អាចនឹងឈានដល់ការលែងលះគ្នាថែមទៀតផង។

ប៉ុន្តែទោះជាយ៉ាងណា កាលពីថ្ងៃទី២៦ ខែឧសភាពម្សិលមិញនេះ ដោយសារតែក្រសែភ្នែកអ្នកគាំទ្រមានភាពរវាសស្ទាត់ជំនាញខ្លាំង ទើបពួកគេបានរកឃើញនូវភស្តុតាងមួយចំនួន ដែលអាចបញ្ជាក់បានថា ចំណងអាពាហ៍ពិពាហ៍របស់តារាសម្តែងមួយគូនេះ នៅតែមានភាពផ្អែមល្ហែមល្អូកល្អឺន មិនដូចព័ត៌មានដែលបានចុះផ្សាយកន្លងមកនោះទេ។

ជាការពិតណាស់ ដោយកាលពីម្សិលមិញនេះ តារាសម្តែងប្រុស Song Joong Ki បានទៅរៀនជិះសេះហាត់សមដើម្បីថតខ្សែភាពយន្តថ្មីរឿង «Asadal Chronicles» ដោយក្នុងនោះគេបានចាប់អារម្មណ៍ឃើញថា លោកបានពាក់នូវអាវដៃវែងធំរលុងពណ៌ក្រហម ដែលលើអាវនោះបានសរសេរថា៖ «Every Momment Is Special» ដែលអ្នកគាំទ្រចាំបានយ៉ាងច្បាស់ថា ជាអាវរបស់ភរិយាសំណព្វចិត្តរបស់លោក គឺអ្នកនាង Song Hye Kyo ដែលគេធ្លាប់ឃើញនាងពាក់សម្តែង នៅក្នុងខ្សែភាពយន្តរឿង « Encounter» ។

យ៉ាងណាមិញ នេះគឺជារឿងល្អមួយ ដែលធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមហាជនទូទាំងប្រទេស ដែលស្រលាញ់គាំទ្រតារាសម្តែងគូស្វាមីភរិយាមួយគូនេះ សប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីឃើញអ្នកទាំងពីរមានសុភមង្គលបែបនេះផងដែរ៕ 

Song Joong Ki ពាក់អាវរបស់ភរិយាហាត់សមជិះសេះ
Song Joong Ki ពាក់អាវរបស់ភរិយាហាត់សមជិះសេះ
Song Joong Ki ត្រៀមថតរឿង «Asadal Chronicles»
Song Hye Kyo និង Song Joong Ki
Song Hye Kyo និង Song Joong Ki
Song Hye Kyo និង Song Joong Ki
Song Hye Kyo និង Song Joong Ki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]