បរទេស៖ ក្រុមហ៊ុនវិនិយោគ Qatar Sport Investment ដែលជាម្ចាស់គ្រប់គ្រងក្លិប Paris Saint-Germain កំពុងតែឈានទៅជិតដល់ការគ្រប់គ្រងក្លិប Leeds United នៅអង់គ្លេសនាពេលឆាប់ៗនេះ។ ក្រុមហ៊ុន QSI ត្រូវបានគេរាយការណ៍ថា កំពុងតែស្ថិតក្នុងដំណាក់កាលចរចាជាមួយក្លិបដែលស្ថិតនៅលីគលំដាប់ទី២ របស់អង់គ្លេសមួយនេះ បន្ទាប់ពី Leeds ទើបតែបាត់បង់ឱកាសឡើងទៅ Premier League កាលពីពេលថ្មីៗ។

លោក Nasser Al-Khelaifi

បើយោងតាម Financial Time ឱ្យដឹងថា QSI មានបំណងចង់ទិញក្លិបមួយនេះ ដោយសង្ឃឹមថានឹងអាចជួយឱ្យក្លិបនេះឡើងទៅកាន់លីគកំពូលអង់គ្លេសបាន។ យ៉ាងណាមិញ បើតាមប្រភពដដែលបានបញ្ជាក់ថា មិនមែនមានតែក្រុមហ៊ុនម្ចាស់ក្លិប PSG ប៉ុណ្ណោះទេដែលចង់បានក្លិបនេះ ប៉ុន្តែក៏នៅមានការចរចាពីសំណាក់ភាគីផ្សេង ដើម្បីក្លាយជាម្ចាស់ក្លិប Leeds United នាពេលខាងមុខ។

យើងនឹងរង់ចាំមើលទាំងអស់គ្នា តើអនាគតរបស់ក្លិប Leeds United នឹងក្លាយជាយ៉ាងណា?

កីឡាកររបស់ក្លិប Leeds United
កីឡដ្ឋានក្លិប Leeds United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]