អ៊ីតាលី៖ ក្លិប Atalanta បានបង្ហាញខ្លួនក្នុងពានរង្វាន់ UEFA Champions League ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ចាប់តាំងពីក្លិបបានបង្កើតតាំងពីឆ្នាំ ១៩០៧មក។ ក្លិបដែលស្ថិតនៅតំបន់ Bergamo របស់អ៊ីតាលីមួយនេះ បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងចំណាត់ថ្នាក់លីគកំពូល Serie A នារដូវកាលនេះ ដោយឈរពីលើក្រុម Inter Milan, AC Milan និង AS Roma ទៀតផង។

ក្រុម Atalanta បង្ហាញខ្លួននៅ Champions League ជាលើកដំបូង
ក្រុម Atalanta បង្ហាញខ្លួននៅ Champions League ជាលើកដំបូង

ការបង្ហាញខ្លួនដ៏អស្ចារ្យរបស់ Atalanta នេះ បានកើតឡើងក្រោយពីការប្រកួតសប្តាហ៍ចុងក្រោយយ៉ាងតឹងតែងជាមួយក្លិបទាំងពីរនៅទីក្រុង Milan រួមទាំង AS Roma ផងដែរ ខណៈដែលក្លិបទាំង៤ត្រូវការឈ្នះដាច់ខាត ដើម្បីមានឱកាសទទួលបានកៅអី Champions League នារដូវកាលក្រោយ។ យ៉ាងណាក្តី Atalanta ពិតជាអាចធ្វើបានសម្រេចដោយយកឈ្នះក្លិប Sassulo ខណៈដែលក្លិប Inter Milan ឈ្នះ Empoli, AC Milan យកឈ្នះ SPAL និង AS Roma យកឈ្នះក្លិប Parma។

លទ្ធផលបញ្ចប់ទៅបែបនេះ នាំឱ្យក្លិប Atalanta និង Inter Milan មាន ៦៩ពិន្ទុស្មើគ្នា ប៉ុន្តែក្លិប Atalanta ឈរនៅលេខ ៣ ដោយគិតលើរូបមន្ត Head-to-Head ខណៈដែល AC Milan ឈរនៅលេខ ៥ មាន ៦៨ពិន្ទុ និង AS Roma ឈរនៅលេខ ៦ មាន ៦៦ពិន្ទុក្នុងដៃ។ សម្រាប់កៅអី Champions League រដូវកាលនេះ ក្លិបទាំង៤ ដែលជាបេក្ខភាពមកពីអ៊ីតាលីរួមមាន Juventus, Napoli, Atalanta និង Inter Milan ខណៈកៅអី Europa League បានទៅលើក្លិប AC Milan និង AS Roma៕ 

កីឡាកររបស់ក្លិប Atalanta
កីឡាកររបស់ក្លិប Atalanta

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]