ភ្នំពេញ៖ ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ Mary ដែលមានផ្ទៃពោះបានសម្រេចចិត្តថាទៅចាប់ផ្ដើមជីវិតថ្មីដោយសុំស្នាក់អាស្រ័យជាមួយនឹងអាវាសដូនជីមួយ ព្រោះវាអាចនាំមកនូវការជូនពរ និងនាំមកនូវរឿងល្អចំពោះទារកដែលនឹងចាប់កំណើតនៅក្នុងផ្ទៃរបស់នាង។ ពីមួយថ្ងៃទៅមួយថ្ងៃរឿងចម្លែកចេះតែកើតមានឡើងនៅក្នុងអាវាស ដែលនាងស្នាក់នៅជាមួយដូនជីនោះ។
កន្លែងដែលនាងគិតថាសុវត្ថិភាពសម្រាប់នាងបំផុតនោះបែរជាក្លាយទៅជាទីកន្លែងដ៏គួរឲ្យគ្រោះថ្នាក់ និងគួរឲ្យខ្លាចបំផុតទៅវិញ។ ដោយឡែកដូនជីដែលនាងស្នាក់នៅជាមួយប្រែក្លាយទៅជាដូនជីមានចិត្តកំណាច ហើយមានបំណងអាក្រក់ទៅលើស្ត្រីដែលមានផ្ទៃពោះដែលបានស្នាក់នៅទាំងអស់។ ដោយបានដឹងពីគោលដៅ និងបំណងមិនល្អរបស់ដូនជីទាំងនោះមកលើរាងកាយ និងទារកក្នុងផ្ទៃរបស់នាង Mary និងស្ត្រីដែលមានផ្ទៃពោះហើយកំពុងស្នាក់នៅជាមួយនាងបានរៀបផែនការដើម្បីរត់គេចផងដែរ។ តែដូនជីកំណាចទាំងនោះមិនងាយឲ្យពួកគេគេចខ្លួនឡើយ ពីព្រោះពួកគេត្រូវការខ្លួនប្រាណស្ត្រីទាំងនោះ ដើម្បីធ្វើជាតង្វាយលាងបាប។
តើ Mary និងស្រ្តីដែលមានផ្ទៃពោះទាំងនោះអាចរួចផុតពីដូនជីកំណាចដែរ ឬ ទេ? ទាំងអស់នេះមាននៅក្នុងរឿង «ដូនជីកំណាច» ដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ៕
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]