ភ្នំពេញ៖ ពិតជាអស្ចារ្យស្ទើរតែមិនគួរឱ្យជឿមែន ទោះបីជាក្រុមហ៊ុន សាមសុង សម្រុកបញ្ចេញនូវស្មាតហ្វូនលំដាប់កំពូលយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននៅតែមិនភ្លេចនូវអាវុធធុនកណ្តាល និងធុនតូចរបស់ខ្លួនដែរ ដោយធ្វើយ៉ាងណាផ្តល់ជូននូវជម្រើសដ៏សម្បូរបែបជូនដល់អតិថិជនរបស់ខ្លួនទាំងអស់។ ដូច្នេះហើយនៅថ្ងៃនេះក្រុមហ៊ុនក៏បានប្រញាប់ដាក់លក់នូវស្មាតហ្វូនដ៏ទំនើបទាន់សម័យ និងគួរឱ្យទាក់ទាញមួយម៉ូឌែលទៀត ដែលមានឈ្មោះថា Samsung Galaxy A2 Core។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនធុនតូចមួយនេះនឹងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងតម្លៃត្រឹមតែ ៩៥ ដុល្លារ ប៉ុណ្ណោះ។ សម្រាប់ស្មាតហ្វូនដែលមានតម្លៃខ្ទង់ប៉ុណ្ណេះ តែបើនិយាយពីសមត្ថភាព និងចំណុចពិសេសវិញ គឺពិតជាមិនធម្មតានោះទេ។
ចង់ដឹងណាស់ថាតើ Samsung Galaxy A2 Core ឡូយយ៉ាងណានោះ សូមមើលលក្ខណៈសម្បត្តិខាងក្រោមនេះទាំងអស់គ្នា៖
- ទំហំអេក្រង់៖ 5 អ៊ីញ
- កម្រិតបង្ហាញរូបភាព៖ qHD TFT
- ប្រព័ន្ធប្រតិបត្តិការ៖ Android Joshua (Octa 1.6 GHz)
- កាមេរ៉ាមុខ និងក្រោយ៖ 5MP (F2.2)
- អង្គចងចាំ (រ៉េម)៖ 1GB
- អង្គផ្ទុក (រ៉ូម)៖ 8GB
- រូបរាង៖ ស្រោបដោយប្លាស្ទិករលោង
- ថាមពល៖ 2,600 mAh
- ជម្រើស ៣ ពណ៌៖ ពណ៌ក្រហម ពណ៌ខៀវ និងពណ៌ខ្មៅ
តែចំណុចខ្លាំងមួយទៀត ដែលធ្វើឱ្យ Samsung Galaxy A2 Core អាចធ្វើការទាក់ចិត្តអតិថិជនបាននោះគឺ អ្នកប្រើប្រាស់អាចចូលទៅកាន់ Android Go App Services បានយ៉ាងងាយស្រួលដោយគ្មានការកំណត់ ឬដាក់លក្ខខណ្ឌអ្វីឡើយជាពិសេស Galaxy Apps, Samsung Internet (Lite), Samsung Max (Go), Facebook Lite គឺត្រូវបានដំឡើងរួចមកជាស្រេចតែម្តង ដើម្បីជួយសន្សំសំចៃនៃការប្រើប្រាស់អង្គផ្ទុក និងអង្គចងចាំ។ ប្រសិនបើលោកអ្នកចង់បានស្មាតហ្វូន ដែលមានតម្លៃត្រឹមតែប៉ុណ្ណេះបើធៀបនឹងស្មាតហ្វូនក្រុមហ៊ុនដទៃទៀត ខ្ញុំសូមណែនាំឱ្យជ្រើសរើស Samsung Galaxy A2 Core! បានទាំងប្រេ៊ន បានទាំងគុណភាព!
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]