ភ្នំពេញ៖ បន្ទាប់ពីការ Warm Up នូវរូបរាងដ៏ស្រទន់នៃកូនស្រីពៅត្រកូល F របស់ OPPO រួចមក ថ្ងៃនេះ F11 Pro Waterfall Gray បានបញ្ចេញតម្លៃផ្លូវការរបស់ខ្លួនគឺ 359$ មកជាមួយនឹងពណ៌ដ៏ទាក់ទាញបំផុតគឺ ពណ៌សបែកស្វាយស្រាល ដោយមានពន្លឺប្រដេញភ្លឺផ្លេកៗ ជាប្រភេទស្មាតហ្វូនដែលកំពុងមានការចាប់អារម្មណ៍ និង ស៊ីវីល័យ ដែលមានសមត្ថភាពខ្ពស់មិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងនោះទេ ព្រោះកូនស្រីពៅត្រកូល F រូបនេះ បានមកជាមួយនឹង RAM ទំហំ 6GB និង ROM ទំហំ 128GB ដែលធំជាងម៉ូឌែលរៀមច្បងកន្លងមក។

Oppo F11 Pro Waterfall Gray

ប៉ុន្តែអ្វីដែលសំខាន់សម្រាប់អ្នកប្រើប្រាស់នោះ គឺសំណួរសួរថាតើម៉ូឌែល F11 Pro Waterfall Gray រូបនេះ គឺជាប្រភេទទូរស័ព្ទដែលបានចាប់ផ្តើមបំពាក់នូវទំហំ ROM 128GB ចាប់ពី ម៉ូឌែលនេះឬយ៉ាងណា? របស់ក្រុមហ៊ុនOPPO។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺម៉ូឌែលនេះមើលទៅពិតជាសាកសមខ្លាំងណាស់ជាមួយនឹងសុភាពនារីយើងគ្រប់គ្នា និងគ្រប់វ័យតែម្តង នេះបើយោងតាមការមើលឃើញតាមរយៈការ Comment និងការ Share នៅលើ Page ផ្លូវការរបស់ OPPO ដែលសកម្មភាពច្រើនជាងគេ ព្រោះវាជាប្រភេទទូរស័ព្ទដែលអាចនិយាយបានថា វាស្ថិតក្នុងក្តីស្រមៃរបស់សុភាពនារីគ្រប់រូប វាកំពុងតែទាក់ចិត្តសុភាពនារីយើងហើយនៅពេលនេះ ជាពិសេសវាសាកសមខ្លាំងណាស់ ដើម្បីលើកសម្រស់ស្រ្តីនៅពេលដែលពួកគេបានប្រើប្រាស់នូវម៉ូឌែលនេះ ដែលពោរពេញទៅដោយភាពជឿជាក់ថែមទៀតផង។

មិនត្រឹមតែមានសមត្ថភាពល្អប៉ុណ្ណោះទេ ស្រីស្អាតកូនពៅ F11 Pro Waterfall Gray រូបនេះមើលទៅមានកាមេរ៉ាបង្កប់ខ្លួនដូចម៉ូឌែល F11 Pro ជារៀមច្បងផងដែរ ហើយវាមានកាមេរ៉ាភ្លោះក្រោយទំហំ 48MP និងមានអេក្រង់លាតសន្ធឹងស្រលះភ្នែកថែមទៀតផង។

ចង់ដឹងណាស់ថា តើស្រីស្អាតរូបនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន និង បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost និងកម្មវិធីល្អៗឯទៀតដូច F11 Pro ជារៀមច្បងមុនៗអត់ហ្ន? បើមានមែនច្បាស់ជាអេមហើយគ្នាយើងអើយ។ OPPO F11 Pro Waterfall Gray តម្លៃត្រឹមតែ 359$ ប៉ុណ្ណោះ គឺស៊ីផុយតែម្តងសម្រាប់សុភាពបុរសយើង ដើម្បីទិញជាកាដូជូនដល់មនុស្សជាទីស្រលាញ់របស់ខ្លួន ហើយស្រ្តីខ្លួនឯងក៏អាចទិញជូនខ្លួនឯងបានដែរ សម្រាប់អ្នកចាប់ផ្តើមការងារថ្មី និងជោគជ័យថ្មី៕

Oppo F11 Pro Waterfall Gray
Oppo F11 Pro Waterfall Gray

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]