អង់គ្លេស៖ ក្លិបបាល់ទាត់ Manchester United បានរៀបចំការប្រកួតមិត្តភាពដ៏អស្ចារ្យមួយ រវាងអតីតកីឡាករឆ្នើមរបស់ Manchester United និង Bayern Munich កាលពីថ្ងៃទី ២៦ ខែឧសភាម្សិលមិញនេះ នាកីឡដ្ឋាន Old Trafford។ គួរបញ្ជាក់ថា នេះគឺជាការរៀបចំការប្រកួតមិត្តភាពសម្រាប់សម្រាប់សកម្មភាពសប្បុរសធម៌ ក៏ដូចជារម្លឹកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមទាំងពីរ នាពានរង្វាន់ UEFA Champions League វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ ១៩៩៩ ផងដែរ។

ការប្រកួតមិត្តភាពរវាង Manchester United និង Bayern Munich
ការប្រកួតមិត្តភាពរវាង Manchester United និង Bayern Munich

ការប្រកួតនេះ បានបញ្ចប់ទៅដោយអតីតកីឡាកររបស់ Manchester United បានយកឈ្នះអតីតកីឡាកររបស់ Bayern Munich ក្នុងលទ្ធផល ៥-០ ដែលជាការរកគ្រាប់បាល់បានសម្រេចដោយអ្នកចាត់ការបច្ចុប្បន្នរបស់ Manchester United លោក Solskjaer នៅនាទីទី៦, កីឡាករ Dwight Yorke នាទីទី ៣០, Nicky Butt នៅនាទីទី ៧៩, Louis Saha នៅនាទីទី ៨៥ និងកីឡាករ David Beckham នៅនាទីទី ៩០។

ការប្រកួតមិត្តភាពរវាង Manchester United និង Bayern Munich
ការប្រកួតមិត្តភាពរវាង Manchester United និង Bayern Munich
ការប្រកួតមិត្តភាពរវាង Manchester United និង Bayern Munich
ការប្រកួតមិត្តភាពរវាង Manchester United និង Bayern Munich

ក្នុងការប្រកួតមិត្តភាពដ៏អស្ចារ្យនេះ គេក៏សង្កេតឃើញវត្តមានរបស់អ្នកចាត់ការ Sir Alex Ferguson បង្ហាញខ្លួនយ៉ាងមាំមួន ចំពោះមុខអតីតកីឡាករទាំងអស់ ព្រមទាំងអ្នកគាំទ្រជាង ៦ម៉ឺននាក់នៅកីឡដ្ឋានផ្ទាល់ផងដែរ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

លោក Sir Alex Ferguson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]